ក្រុមហ៊ុនបច្ចេកវិទ្យា HMD នឹងធ្វើការអាប់ឌែតនូវស្មាតហ្វូនស៊េរីថ្មីទាំងអស់របស់ខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថាវានឹងមានអ្វីដែលច្រើនជាងនេះគឺការប្រើប្រាស់នូវ Android P ដែលជាជំនាន់បន្ទាប់របស់ Android OS ។
នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូន Nokia ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Nougat ហើយយើងនឹងឃើញមានការអាប់ឌែតទៅលើ OS ចំនួនពីរបន្ថែមទៀត។ ការអាប់ឌែតនេះនឹងចាប់ផ្តើមនៅត្រឹមចុងឆ្នាំនេះ៕