ថ្មីៗនេះ ក្រុមហ៊ុនVodafone និងក្រុមហ៊ុន Samsung បញ្ចេញនូវស្មាតហ្វូន Galaxy S9 និង S9+ Limited Red Bull Ring Edition ។ ការប្រើប្រាស់នូវឈ្មោះ Red Bull Ring នេះបន្ទាប់ពីកម្មវិធីប្រណាំង Formula One នៅក្នុងប្រទេសអូស្រ្តាលី ហើយវាអាចរកទិញបាននៅប្រទេសហូឡង់នៅថ្ងៃទី 16 ដល់ថ្ងៃទី 27 ខែឧសភា។
ស្មាតហ្វូន Galaxy S9 និង S9+ Limited Red Bull Ring Edition គឺមិនមានអ្វីដែលពិសេសថ្មីនោះទេ។ វាគ្រាន់តែមានផ្ទៃខាងក្រោយដែលប្រើប្រាស់នូវម៉ាក Red Bull ប៉ុណ្ណោះ។ អ្នកក៏អាចផ្លាស់ប្តូរសម្បករបស់ស្មាតហ្វូន Galaxy S9 និង Galaxy S9+ បានផងដែរ។
វាមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនSamsung នឹងដាក់លក់នូវ Cover និង Red Bull Case នេះផងដែរ។ សម្រាប់ ស្មាតហ្វូន Galaxy S9 និង S9+ Limited Red Bull Ring Edition អាចរកទិញបាននៅលើវេបសាយរបស់ក្រុមហ៊ុន Vodafone នៅក្នុងប្រទេសហូឡង់៕