កាលពី 5 ថ្ងៃមុននេះ ស្មាតហ្វូនស៊េរីថ្មីមួយបង្ហាញខ្លួននៅលើ TENAA ហើយស្មាតហ្វូននេះប្រហែលជា Redmi 6 ។ នៅថ្ងៃនេះ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើវេបសាយរបស់ចិនដែលមានទំហំធំជាងមុនប្រហែលជាប្រភេទ Plus ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Redmi 5 និង Redmi 5 Plus ផងដែរ។
ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP + 5MP ហើយវាប្រហែលជាស្មាតហ្វូន Redmi 6 ឬ Redmi 6 Pro ។ ស្មាតហ្វូន Redmi 6 នឹងមានអេក្រង់ទំហំ 5.84’’ កម្រិត Full HD+ និងមាន Notch ផងដែរ។
ស្មាតហ្វូន Redmi 6 lus វិញប្រើប្រាស់នូវបន្ទះឈីប Octa-Core CPU ដែលមានល្បឿន 2GHz ហើយវាមានទំហំ 2/16GB, 3/32GB និង 4/64GB ក្នុងការប្រើប្រាស់។
តាមការបញ្ជាក់នៅលើ TENAA អោយដឹងថាស្មាតហ្វូននេះនឹងដំនើរការនូវប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1 និង MIUI 10 ។ ស្មាតហ្វូននេះមានថាមពលថ្ម 4000mAh ហើយវាមានពណ៌ Black, Rose Gold, Champagne Gold, White, Blue, Red, Pink, Gray និង Silver ៕