Grab បំពេញតម្រូវការរបស់អតិថិជននៅតំបន់អាស៊ីអាគ្នេយ៍ គឺជាកម្មវិធីបំពេញតម្រូវការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបន្ថែមពីលើសេវាកម្មដឹកជញ្ជូន រាប់បញ្ចូលទាំងតម្រូវការដឹកជញ្ជូនចំណីអាហារ ការដឹកជញ្ជូនទំនិញ ការទូទាត់ដោយគ្មានសាច់ប្រាក់ និង សេវាកម្មហិរញ្ញវត្ថុ
អតិថិជន នឹងអាចធ្វើដំណើរ ទទួលទានអាហារ ដឹកជញ្ជូនទំនិញ និង ទូទាត់ប្រាក់សម្រាប់តម្រូវការប្រចាំថ្ងៃ នៅលើកម្មវិធី Grab នៅពេលអនាគត
រាជធានីភ្នំពេញ, ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ – ថ្ងៃនេះ Grab បានបង្ហាញចក្ខុវិស័យនៃទីក្រុងឆ្លាតវៃដើម្បីលើកកម្ពស់អនាគតនៃការធ្វើដំណើរដោយគ្មានដែនកំណត់ លើតម្រូវការសេវាកម្មចំណីអាហារ ការដឹកជញ្ជូន ការទូទាត់ដោយគ្មានសាច់ប្រាក់ និង សេវាកម្មហិរញ្ញវត្ថុផ្សេងៗ ជូនប្រជាជនទូទាំងអាស៊ីអាគ្នេយ៍ នៅលើកម្មវិធីទូរស័ព្ទតែមួយ។ ក្នុងពេលឆាប់ៗនេះ ចាប់ពីពេលដែលពួកគេក្រោកពីដំណេក អ្នកប្រើប្រាស់អាចធ្វើការហៅតាក់ស៊ី JustGrab ដើម្បីធ្វើដំណើរទៅធ្វើការ កម្ម៉ង់អាហារពេលព្រឹក និងទទួលទាននៅការិយាល័យយ៉ាងមានផាសុកភាពជាមួយនឹង GrabFood ទៅប្រជុំទាន់ពេលជាមួយGrabBike និងការធ្វើដំណើរផ្សេងៗទៀត ដោយសេវាកម្មទាំងអស់នេះនឹងទូទាត់នៅលើកម្មវិធីទូរស័ព្ទតែមួយប៉ុណ្ណោះគឺ GrabPay។
ការបង្កើត កម្មវិធីទូរស័ព្ទលើតម្រូវការប្រចាំថ្ងៃដើម្បីអនាគតទីក្រុងឆ្លាតវៃ
នៅពេលដែល Grab បានសាងប្រវត្តិសាស្ត្ររបស់ខ្លួនដោយបានដឹកជញ្ជូនចំនួន មួយពាន់លានដង នៅទូទាំងអាស៊ីអាគ្នេយ៍ នៅខែ តុលា កាលពីឆ្នាំមុន Grab បានសាកសួរអតិថិជននៅក្នុងតំបន់ ដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រជាជននៅអាស៊ីអាគ្នេយ៍លើកម្មវិធី Grab ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ភាគច្រើននៃមនុស្ស៥០០នាក់បានឆ្លើយថា ពួកគេចង់បានកម្មវិធីទូរស័ព្ទមួយដែលអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេឱ្យស្របទៅនឹងជីវិត រស់នៅប្រចាំថ្ងៃ។
ដើម្បីជួយប្រជាជនអាស៊ីអាគ្នេយ៍ឱ្យបានឃើញនូវអនាគតនៃទីក្រុងឆ្លាតវៃ ដែល Grab កំពុងនាំមកជូនពួកគេ ថ្ងៃនេះ Grab បានបញ្ចេញវីដេអូបង្ហាញពីការតភ្ជាប់សេវាកម្មអតិថិជន ដែលនឹងជួយឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេកាន់តែមានភាពងាយស្រួលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។
ដោយសារ ការពង្រីកសេវាកម្មរបស់Grab អតិថិជន អ្នកបើកបរ អ្នកដឹកជញ្ជូន និង អ្នកជំនួញកាន់តែច្រើនឡើងៗ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន៖
ការធ្វើដំណើរ៖ បន្ថែមពីលើការធ្វើដំណើរ ចក្ខុវិស័យចល័តធំជាងមុនរបស់ Grab គឺការអនុញ្ញាតឱ្យមានរបៀបជាច្រើននៅថ្ងៃអនាគត ក្នុងការបម្រើសេចក្តីត្រូវការរបស់មនុស្ស ដើម្បីធ្វើដំណើរតាំងពីចំនុចដំបូងរហូតដល់ គោលដៅចុងក្រោយឱ្យរលូនជាងមុន។ នៅពេលខាងមុខ អតិថិជននឹងអាចបូកបញ្ចូល និងផ្គូរផ្គងជម្រើសនៃការធ្វើដំណើរដោយផ្អែកលើ ចំណង់ចំណូលចិត្តក្នុងការធ្វើដំណើររបស់ពួកគេ និងថវិកាសំរាប់ការធ្វើដំណើររបស់ពួកគេ។ ជាមួយការបូកបញ្ចូលគ្នាកាន់តែប្រសើររវាងមធ្យោបាយធ្វើដំណើរទាំងសាធារណៈនិងឯកជននៅលើកម្មវិធីតែមួយ អ្នកប្រើប្រាស់អាចជ្រើសរើសយកការធ្វើដំណើរ និង បង់ប្រាក់ លើមធ្យោបាយធ្វើដំណើរផ្សេងៗទៀតដោយរលូនក្នុងពេលតែមួយ។ ឧទាហរណ៍ ពួកគេអាចជិះ JustGrab ទៅចំណតរថយន្តក្រុងឬរថភ្លើង រួចបន្តដំណើរពួកគេដោយមធ្យោបាយធ្វើដំណើរសាធារណៈ ហើយជាចុងក្រោយពួកគេជិះ GrabBike ដើម្បីទៅដល់គោលដៅចុងក្រោយរបស់ពួកគេ ដែលទាំងអស់នេះមាននៅក្នុងកម្មវិធី Grab តែមួយគត់។
ការទូទាត់ប្រាក់៖ តាមរយៈការពង្រីកការប្រើប្រាស់ GrabPay ជាកម្មវិធីទូទាត់ប្រាក់លើទូរស័ព្ទបន្ថែមពីលើការធ្វើដំណើរ អតិថិជន និងពាណិជ្ជករនឹងទទួលបានការធ្វើជំនួញយ៉ាងរលូន និងមានសុវត្ថិភាពជាងមុន។ អតិថិជនអាចរីករាយនឹងអត្ថប្រយោជន៍ជាច្រើននៅក្នុងសង្គម ដែលគ្មានសាច់ប្រាក់ ដូចជា ទទួលបានភាពងាយស្រួល និង បទពិសោធន៍ជំនួញល្អជាងមុនខណៈពេលជំនួញដែលពឹងផ្អែកលើសាច់ប្រាក់នឹងទទួលបានការរីកចម្រើនលើផលិតភាព និងកាត់បន្ថយការចំណាយក្នុងក្រុមហ៊ុនដោយប្រើប្រាស់សេវាទូទាត់គ្មានសាច់ប្រាក់។ ជាមួយមូលដ្ឋានអតិថិជនធំជាងមុន GrabPay និង GrabRewards នឹងក្លាយជាកត្តាជម្រុញប្រាក់ចំណូល ពិតប្រាកដសម្រាប់ សហគ្រិនខ្នាតតូចនិងខ្នាតមធ្យម ដោយពួកគេអាចទទួលបានអតិថិជនថ្មីៗក្នុងតម្លៃសមរម្យ។
សេវាកម្មហិរញ្ញវត្ថុ៖ ការរីកចម្រើននូវបច្ចេកវិទ្យាលើផ្នែកហិរញ្ញវត្ថុរបស់Grab បង្កើតនូវឱកាសសេដ្ឋកិច្ចថ្មី សម្រាប់មនុស្សរាប់លាននាក់ដែលពុំមានគណនីនៅធនាគារនិងពុំធ្លាប់ប្រើប្រាស់សេវាកម្មធនាគារ រាប់បញ្ចូលទាំងអតិថិជន អ្នកបើកបរ សហគ្រិនខ្នាតតូច ទូទាំងតំបន់អាស៊ីអាគ្នេយ៍។ គិតមកដល់ថ្ងៃនេះ សហគ្រិនខ្នាតតូចជាង ៦លាននាក់នៅទូទាំងតំបន់ បានប្រើប្រាស់កម្មវិធីGrab ហើយGrabមានគោលដៅចាប់យកសហគ្រិនខ្នាតតួចចំនួន ១០០លាននាក់ នៅឆ្នាំ២០២០។ អ្នកបើកបរជាដៃគូរបស់ Grab ក៏នឹងទទួលបានដូចគ្នានូវដំណោះស្រាយធានារ៉ាប់រងនៅក្នុងកម្មវិធីដើម្បីការពាររថយន្តរបស់ពួកគេ ការរស់នៅមានសុវត្ថិភាពនិងក្រុមគ្រួសាររបស់ពួកគេ។ ឧទាហរណ៍ លទ្ធភាពទទួលបានការធានារ៉ាប់រងការខាតបង់ប្រាក់ចំណូល គោលការណ៍នៃបញ្ហាគ្រោះថ្នាក់ផ្ទាល់ខ្លួន និង ការធានារ៉ាប់រងទោចក្រយានយន្ត។
បែបបទនៃការរស់នៅ៖ ជាមួយនឹងការផ្គត់ផ្គង់តម្រូវការមធ្យោបាយធ្វើដំណើរ អាហារ និង ការដឹកជញ្ជូន នៅលើកម្មវិធីតែមួយ ជាមួយនឹងការទូទាត់ប្រាក់តាមរយៈគណនីអនឡាញ តែមួយ ដែលអតិថិជននឹងអាចបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពួកគេ។ ឱកាស និងភាពបត់បែនក្នុងការបើកបរ ការដឹកជញ្ជូន ឬ ការផ្តល់សេវាកម្មផ្សេងៗជូនអតិថិជនតាមរយៈកម្មវិធីGrab និង ដើម្បីរកប្រាក់ចំណូលបន្ថែមឬចំណូលសម្រាប់អាជីវកម្ម នៅពេលវេលានិងដំណើរផ្ទាល់ខ្លួន គឺអនុញ្ញាតឱ្យមនុស្សទាំងអស់គ្នា ដែលចង់ចាប់យកឱកាសបន្ថែមនៅក្នុងសេដ្ឋកិច្ចឌីជីថលនេះ។
លោក Wee Tang Yee ប្រធានក្រុមហ៊ុន Grab ប្រចាំនៅប្រទេសកម្ពុជា បាននិយាយថា «Grab កំពុងស្ថិតនៅក្នុងទីតាំងមួយក្នុងការផ្តល់សក្តានុពលលើអនាគតទីក្រុងឆ្លាតវៃដល់អតិថិជន ដោយសារតែការតភ្ជាប់ពីសេវាកម្មមួយទៅសេវាកម្មមួយទៀតរបស់ពួកយើង និង ការជួយគ្នារវាងសេវាកម្មទាំងនេះដើម្បីឱ្យពួកយើងរីកចម្រើនលូតលាស់។ ការបង្កើតវេទិកាបច្ចេកវិទ្យាដែលបម្រើនូវតម្រូវការចាំបាច់ប្រចាំថ្ងៃជូនអតិថិជន ពួកយើងកំពុងផ្តល់អត្ថប្រយោជន៍ជូន អ្នកប្រើប្រាស់ក្នុងប្រព័ន្ធទាំងមូល មិនត្រឹមតែអ្នកជិះនិងអ្នកបើកបរប៉ុណ្ណោះនោះទេ ប៉ុន្តែរាប់បញ្ចូលទាំង ភ្នាក់ងារ អ្នកជំនួញ និង ដៃគូបើកបរទៀតផង។ ពួកយើងអាចជួយមនុស្សគ្រប់គ្នា ជាពិសេស សហគ្រិនខ្នាតតូចក្នុងការពង្រីកអាជីវកម្ម និងបម្រើអតិថិជនឱ្យកាន់តែប្រសើរដោយការតភ្ជាប់សេវាកម្មរបស់យើងពីមួយទៅមួយ។»
សម្រាប់ពត៌មានបន្ថែមអំពីការធ្វើជាដៃគូររបស់ Grab សូមចូលទៅកាន់: https://www.grab.com/kh/