ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នៅតែបញ្ចេញនូវស្មាតហ្វូនជាច្រើនដែលធ្វើបច្ចុប្បន្នភាពទៅកាន់ Version ចុងក្រោយបំផុតសម្រាប់ Android គឺ Android 9 Pie ខណៈពេលដែលស្មាតហ្វូនជាច្រើនទៀតក៏ស្ថិតនៅក្នុងដំណាក់កាលនៃការធ្វើបច្ចុប្បន្នភាពនៅឡើយ។
ស្មាតហ្វូនមួយចំនួនទទួលបាន Android Pie មុនព្រឹត្តិការណ៍ HMD’s MWC19 ដូចជាស្មាតហ្វូន Nokia 5 និងNokia 8 នៅក្នុងប្រទេសឥណ្ឌា។
លោក Juho Sarvikas ដែលជា CPO របស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD និយាយនៅលើ Twitter ថា ពួកគេមានគម្រោងក្នុងការធ្វើការអាប់ដេតទៅលើស្មាតហ្វូនជាច្រើនទៀតនៅមុនព្រឹត្តិការណ៍ MWC 2019 វាប្រហែលជាស្មាតហ្វូន Nokia 3.1 Plus ៕