Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ស្មាតហ្វូន Samsung Galaxy M30 ទទួលវិញ្ញាបនបត្រពី FCC ហើយប្រហែលជាមានអេក្រង់ Super AMOLED Infinity-V display

February 17
08:25 am 2019
Like and Share this page:

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung ទើបតែបញ្ចេញនូវស្មាតហ្វូន Galaxy M-series ចូលទៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា — Samsung Galaxy M10 និង Galaxy M20 ។ ពេលនេះ​ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមបញ្ចេញនូវស្មាតហ្វូន  Samsung Galaxy M30 មួយទៀត ប៉ុន្តែកាលបរិច្ឆេទនៅមិនទាន់ដឹងនៅឡើយទេ។

image

ស្មាតហ្វូន  Samsung Galaxy M30 នេះទទួលវិញ្ញាបនបត្រពី FCC ដែលអាចនឹងមានអេក្រង់ Super AMOLED display ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោយចំនួន ៣ គ្រាប់ជាមួយនឹងភ្លើង LED Flash ហើយវាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។

image

ស្មាតហ្វូនSamsung Galaxy M30 នឹងមានអេក្រង់ទំហំ .4-inch Super AMOLED Infinity-V display ជាមួយនឹងកម្រិតភាពច្បាស់ Full HD+2220 x 1080 pixels ។ ស្មាតហ្វូននេះមានរន្ធប្រហោងនៅលើអេក្រង់សម្រាប់ដាក់កាមេរ៉ាខាងមុខរាងជា V ។ កាមេរ៉ាខាងមុខអាចមានទំហំ 16-megapixel និងទ្រទ្រង់នូវបច្ចេកវិទ្យា Face Unlock ផងដែរ។

ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 7904 chipset រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ សម្រាប់ការតភ្ជាប់វិញមានដូចជា dual-band Wi-Fi a/b/g/n/ac, Wi-Fi Direct, Bluetooth, a USB Type-C port និង 3.5mm headphone jack ។ វាប្រហែលជាប្រើប្រាស់នូវ Android Pie 9 និង OneUI ផងដែរ។ ថាមពលថ្មរបស់វាមានទំហំដល់ទៅ 5000mAh ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2652
Yesterday : 14495
This Month : 17146
Last Month : 495211
Total Visitor : 23385914