ព័ត៌មាន

នាឡិកាថ្មី​ Huawei SmartWatch ទទួលវិញ្ញាបនបត្រនៅចិន តើវាជា Watch 3 ឬ GT 2?

Huawei Watch 2 គឺជានាឡិកាស្មាតវ៉ចដែលមានភ្ជាប់ជាមួយនឹងមុខងារថ្មីៗជាច្រើន ប៉ុន្តែសម្រាប់នាឡិកាជំនាន់ថ្មីរបស់វាក៏ទទួលបាននូវវិញ្ញាបនបត្រចេញពីប្រទេសចិនរួចហើយដែរ។ នាឡិកាជំនាន់ថ្មី Huawei Smart Watch គឺមានលេខម៉ូឌែល LTN-B19​ដែលទទួលវិញ្ញាបនបត្រ 3C នៅក្នុងប្រទេសចិន ហើយវាមានភ្ជាប់ជាមួយនឹងមុខងារ ‘Audio Storage’ និង ‘Playback’ ផងដែរ។

តាមការបញ្ជាក់របស់វិញ្ញាបនបត្រនេះ នាឡិកានេះទ្រទ្រង់ទៅលើ 5W charging ។ វានៅមិនទាន់ច្បាស់ទេថាជា Watch 3  ឬ Watch GT 2 ដែលនឹងបង្ហាញខ្លួនជាមួយនឹង Mate 30 series នេះ។ កាលពីខែមុននេះ នាឡិកាថ្មីចំនួន ៤ របស់ Huawei ក៏ទទួលបាននូវវិញ្ញាបនបត្រ Bluetooth SIG certification ដែលរួមមានម៉ូឌែល CSN-BX9 ដែលប្រហែលជា Watch 3  ឬ Watch GT 2 ប៉ុន្តែវានៅមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុននៅឡើយទេ៕

image

image