ថ្មីៗនេះ វាមានការទម្លាយព័ត៌មានអំពី Nokia 7.2 ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ Nokia Mobile ក៏ធ្វើការបង្ហាញនូវព័ត៌មានដំបូងបំផុតសម្រាប់ព្រឹត្តិការណ៍ IFA 2019 ដែលក្រុមហ៊ុន HMD ត្រៀមខ្លួនក្នុងងការប្រកាសបង្ហាញនូវស្មាតហ្វូន Nokia ស៊េរីថ្មីជាច្រើនម៉ូឌែលផងដែរ។
ស្មាតហ្វូនទាំង ៣ ម៉ូឌែលនេះអាចជា Nokia 7.2, Nokia 5.2 និង Nokia 6.2 ហើយជាពិសេសសម្រាប់ Features Phone ជាច្រើនទៀតដូចជា Nokia 2720 ក៏អាចនឹងមានវត្តមានក្នុងព្រឹត្តិការណ៍នេះផងដែរ។ យើងនឹងរង់ចាំមើលថា តើព្រឹត្តិការណ៍នៅថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះ NOKIA នឹងប្រកាសបង្ហាញនូវទូរស័ព្ទម៉ូឌែលថ្មីណាខ្លះ? វាពិតជាគួរអោយរំភើបមែនទែន!