ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ពិតជាមានការមមាញឹកខ្លាំងមែនទែនជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Surface Duo ។ ស្មាតហ្វូននេះមានអេក្រង់ភ្លោះដែលមានទំហំប៉ុនគ្នាជាមួយនឹងកម្រិតនៃការបើកបត់ដល់ទៅ 360-degree ។ ស្មាតហ្វូន Surface Duo មានកម្រាស់ 4.8mm ។ នៅថ្ងៃនេះ លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះក៏បែកធ្លាយផងដែរ។
អេក្រង់របស់ស្មាតហ្វូន Surface Duo គឺមានទំហំ 5.6″ AMOLED និងកម្រិតភាពច្បាស់ 1800×1350 ។ ស្មាតហ្វូននេះដំណើរការនូវ Android 10 និងអាចអាប់ដេតទៅកាន់ Android 11 ផងដែរ។ វាក៏មានការទ្រទ្រង់នូវ Surface Pen ផងដែរ។ បន្ទះឈីបរបស់ស្មាតហ្វូននេះគឺ Qualcomm's Snapdragon 855 ។
ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 256GB ។ វាមានកាមេរ៉ាមួយគ្រាប់ដែលមានទំហំ 11 MP f/2.0 1.12um pixel ថែមទៀត។ ថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានទំហំ 3,460 mAh និងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូន Surface Duo នេះអាចនឹងប្រកាសបង្ហាញខ្លួននៅចុងឆ្នាំនេះ៕