ក្រុមហ៊ុនបច្ចេកវិទ្យា vivo ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន 5G របស់ខ្លួននៅក្នុងទីផ្សារដែលមានឈ្មោះហៅថា vivo Y70s ។ក្រុមហ៊ុនបច្ចេកវិទ្យានេះបានចែករំលែកនូវរូបភាពមួយនៅលើបណ្តាញសង្គមរបស់ចិន Weibo ដែលមានការទម្លាយថា ស្មាតហ្វូននេះគឺមានកាមេរ៉ាច្រើនជាង ២ គ្រាប់ និងច្រើនពណ៌ក្នុងការជ្រើសរើសថែមទៀត។
ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា vivo នៅមិនទាន់បង្ហាញនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូន Y70s នៅឡើយទេ ពេលនេះផ្ទាំងផ្សព្វផ្សាយរូបភាពមានការទម្លាយថា ស្មាតហ្វូននេះគឺមាន ៣ ពណ៌ រន្ធ punch-hole នៅលើអេក្រង់ កាមេរ៉ា ៣ គ្រាប់នៅខាងក្រោយដែលមានទំហំ 48MP ថែមទៀត។
ស្មាតហ្វូន Y70s នេះនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 880 SoC រ៉េមទំហំ 8GB RAM និងម៉េមូរីទំហំ 128GB storage ថែមទៀត។ ស្មាតហ្វូននេះគឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងថាមពលថ្មទំហំ 4,500 mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 18W charging ថែមទៀត៕