ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់ជាផ្លូវការនូវស្មាតហ្វូន Galaxy Z Flip 5G (SM-F707B)

នៅក្នុងរយៈពេលពីរខែនេះ យើងបានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនប្រកាសបង្ហាញនូវ 5G Version របស់ស្មាតហ្វូន Galaxy Z Flip ដែលមានលេខកូដ SM-F707B ។ នៅក្នុងរបាយការណ៍ថ្មីនេះពី XDA-Developers បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានបញ្ជាក់ថាផ្លូវការនូវឈ្មោះរបស់ “Samsung Galaxy Z Flip 5G” ដែលមានលេខម៉ូឌែលដដែលដូចទៅនឹងរបាយការណ៍កាលពីពេលមុននេះ។ ផ្អែកទៅលើរបាយការណ៍នេះ ម៉ូឌែលនេះប្រហែលជាមានលេខម៉ូឌែល SM-F707N ។

 image

ស្មាតហ្វូន Galaxy Z Flip របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នេះបានប្រកាសបង្ហាញខ្លួននៅក្នុងខែកុម្ភៈនេះជាមួយនឹងបន្ទះឈីប Snapdragon 855+ chipset ហើយវាមិនមានម៉ូដឹម 5G modem នោះទេ។ ស្មាតហ្វូនម៉ូឌែលថ្មីនេះនឹងបង្ហាញខ្លួនជាមួយនឹងការទ្រទ្រង់ទៅលើ 5G, 256GB Storage និងរ៉េមទំហំ 8GB ។

image

ស្មាតហ្វូន Galaxy Z Flip 5G នេះនឹងមានពណ៌ត្នោតនេះបើតាមការបញ្ជាក់របស់ 3C ។ វាគឺមានបច្ចេកវិទ្យា 15W fast charger ផងដែរ។ ស្មាតហ្វូន Z Flip ថ្មីនេះនឹងមានបន្ទះឈីប Snapdragon 865 chipset ហើយវាអាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Samsung’s Unpacked នៅក្នុងខែសីហាខាងមុខនេះ៕