ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានប្រកាសបង្ហាញនូវ multitasking សម្រាប់ iPads កាលពីប៉ុន្មានឆ្នាំមុននេះ ប៉ុន្តែសម្រាប់ Gmail របស់ក្រុមហ៊ុនGoogle នេះមិនមានការទ្រទ្រង់នោះទេរហូតមកទល់ពេលនេះ។ កម្មវិធីនេះក៏បង្ហាញជាទម្រង់ multitasking-supporting apps ជាមួយនឹង Google Photos ឬ Google Calendar ។
Multitasking នៅលើ iPad នេះគឺពិតជាមានប្រយោជន៍ខ្លាំងមែនទែនចាប់តាំងពីវាមានមុខងារ drag-and-drop សម្រាប់ Texts និង Images នោះ។ ក្រុមហ៊ុន Google និយាយថា កម្មវិធីនេះអាចប្រើប្រាស់បានសម្រាប់អ្នកប្រើប្រាស់ G Suite និងគណនីផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ចុងក្រោយផងដែរ។
អ្នកប្រើប្រាស់គ្រាន់តែចុចនៅលើ “Allow Multiple Apps” នៅក្នុង Home screen menu របស់ Settings និងការដំណើរការនូវ keyboard shortcuts សម្រាប់ Gmail ផងដែរ៕