ព័ត៌មាន

កាន់តែទាន់សម័យជាមួយ G Pro Lite

    ផលិតផលថ្មីរបស់ LG ត្រូវបានគេរចនាឡើងជាមួយនឹងបច្ចេកទេសទំនើប ភាពទាក់ទាញថ្មីសម្រាប់មនុស្សសម័យបច្ចេកវិទ្យានោះគឺ G Pro Lite  ។ ការរចនាដ៏ពិសេសជាមួយនឹងប្រព័ន្ធដំណើរការ Android OS 4.1.2.  ។ imageម៉ូដែលថ្មីនេះ វាបាននាំមកនូវជាមួយអេក្រង់ Full HD ទំហំ 5.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 540 x 960 p ។ មួយវិញទៀត ម៉ូដែលនេះបានបំពាក់ ជាមួយនឹងប្រព័ន្ធខួរក្បាល   Dual-core, qHD បន្ថែមជាមួយនឹងល្បឿនកាន់តែពិសេស 1.0 GHz ។ ហើយលោកអ្នកប្រាកដជាកាន់តែពេញចិត្តជាមួយនឹងប្រភេទកាមេរ៉ាទំហំ 13  មេហ្គាភិចសែលដែលជាប្រភេទកាមេរ៉ាអាចថតយករូបភាពបានយ៉ាងច្បាស់ និងស្រស់ស្អាតដូចធម្មជាតិ ។ លើសពីនេះ ទៅទៀតជាមួយនឹងការប្រើប្រាស់ស៊ីមពីរ ម៉ូដែលនេះបានភ្ជាប់ជាមួយនឹងអង្គចងចាំ 1 GB( RAM ) ជាមួយនឹង មេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 8 GB មាន Card slot, 7.2 Mbps HSDPA រួចជាស្រេច ។

 ប្រភព: sohoa.vnexpress.net