ព័ត៌មាន

FPT បង្ហាញ Tablet VI ដែលមានរូបរាងយ៉ាងទាក់ទាញ

FPT Tablet VI គឺជា Tablet ដែលមានរូបរាងថ្មី និងមានសម្បកធ្វើពីអាលុយមីញ៉ូម ជាមួយនឹងកម្រាស់ 8.4 មីលីម៉ែត្រ និងមានទម្ងន់ត្រឹមតែ 390 ក្រាមតែប៉ុណ្ណោះ ។

 image

ឧបករណ៍មួយនេះមានអេក្រង់ទំហំ 7.85 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1024 x 768 ភិចសែលជាមួយនឹងតិចណូឡូជី IPS ដែលធ្វើឲ្យរូបភាពកាន់តែភ្លឺច្បាស់ជាងមុន ។ លើសពីនេះទៅទៀត Tablet មួយនេះបានបំពាក់នូវខួរក្បាលប្រភេទ Quad-Core ដែលមានល្បឿន 1.2GHz មានអង្គចងចាំទំហំ 1GB មាន ROM ទំហំ 8GB មានមេម៉ូរីទំហំ 32GB មានរន្ធដោត microSD Card និងដំណើរការប្រព័ន្ធប្រតិបត្តិការ  Android OS 4.2 ។

លើសពីនេះទៀត វាបំពាក់នូវកាមេរ៉ាចំនួនពីរ ដំណើរការប្រព័ន្ធ 3G មាន Wi-Fi និង GPS ថែមទៀតផង ។

ប្រភពៈ sohoa.vnexpress.net