ព័ត៌មាន

ES File Explorer អ្នកជំនាញលុបកម្មវិធីច្រើនក្នុ្ងងពេលតែមួយ

ប្រសិនបើ​អ្នកមាន​កម្មវិធី​មិន​ប្រើ​និង​គ្មាន​ប្រយោជន៍​ហើយ​កម្មវិធី​ទាំងនេះ​កំពុងតែ​ចាប់ផ្តើម​យក​ទំហំ​ដ៏​មានតម្លៃ​និង Memory ខណៈពេល​កំពុងតែ​ដំណើរការ​នេះ​វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នកដំណើរ​ការ​យឺ​នៅពេលនេះ​ជា​ពេលវេលា​ល្អ​សម្រាប់​ការសម្អាត​កម្មវិធី​ដែល​មិន​ត្រូវការ។ នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​លុប​កម្មវិធី​ជាច្រើន​នៅក្នុង​កន្លែង​តែមួយ​ដោយ​មិនត្រូវ​ការ root ទូរស័ព្ទ​របស់​អ្នក​ទ្បើ​យ​ជាមួយនិង​កម្មវិធី​ពិសេស​គឺ ES File Explorer ដែល​លោកអ្នក​អាច​រកបាន​ដោយ​ឥតគិតថ្លៃ​នៅក្នុង Google Play ។

I. ការដំឡើង​កម្មវិធី ES File Explorer

1. ជាដំបូង​អ្នក​ត្រូវ​បើ​កម្មវិធី Play Store នៅលើ​ទូរស័ព្ទ​របស់​អ្នក។

 image

2. ស្វែងរក​និង​ដំឡើង​កម្មវិធី ES File Explorer។

 image

II. ការ​លុប​កម្មវិធី​

1. បើក​កម្មវិធី ES File Explorer ដោយ​ចូលទៅក្នុង​ថត​កម្មវិធី​របស់​អ្នក​និង​ត្រូវ​ចុច​លើ​ល​កម្មវិធី ES File Explorer។

 image

2. ប៉ះ​លើ​អេក្រង់​ចំនួន​បី​ដង​ដើម្បី​ទទួលបាន​ពី​របៀប​ប្រើប្រាស់​ជា​លើកដំបូង។

 image

3. ប៉ះ​លើ​រូបតំណាង Blue globe/Phone iconនៅលើ​កំពូល​ខាងឆ្វេង​នៃ​អេក្រង់។

 image

4. ត្រូវ​ជ្រើស​រើសយក​ជម្រើស “Tools” នៅពេល​ម៉ឺ​នុយ​លេចឡើង​នៅ​ខាងឆ្វេង។

image

5. បន្ទាប់មក​ជ្រើស​រើសយក ”App Manager.” ។

image

6. ប៉ះ​លើ​កម្មវិធី​មួយ​ដែល​អ្នក​ចង់​លុប​រហូតដល់​អ្នកឃើញ​ប្រអប់​លេចឡើង​ហើយ​ចុច​នៅលើ​រូបតំណាង​កម្មវិធី​នោះ។

image

7. បន្ត​ប៉ះ​លើ​កម្មវិធី​ទាំងទ្បាយ​ណា​ដែល​អ្នក​ចង់​លុប។

image

8. ប៉ះ​លើ​ប៊ូ​តុង​ដែល​សម្គាល់​ដោយ​ធុងសំរាម “Uninstall”  នៅលើ​បាត​ខាងឆ្វេង​បន្ទាប់ពី​ជ្រើស​កម្មវិធី​ដែល​អ្នក​ចង់​លុប​រួចហើយ។

image

9. នៅ​ទីបញ្ចប់​អ្នក​ត្រូវ​ប៉ះ​លើ​ពាក្យ​ថា “OK” នៅ​ជាមួយគ្នា​នៃ​ការជូនដំណឹង​ដែល​លេចឡើង​រួចហើយ​វា​និង​ធ្វើការ​លុប​កម្មវិធី​ទាំងនោះ៕

image