កាលពីព្រឹកម្សិលមឹញនេះនៅព្រឹត្តិការណ៍សន្និសិទWWDC 2014 ក្រុមហ៊ុនAppleបានធ្វើការប្រកាសពីភាពជោគជ័យរបស់ខ្លួនដែលមិនធ្លាប់ពីមុនមក។ហើយCupetino-based company ក៏បានប្រកាស់ពីជំនាន់ចុងក្រោយបំផុតនៃប្រព័ន្ធប្រតិបត្តិការណ៍ទូរស័ព្ទគឺios8។បន្ថែមទៅទៀតនោះក្រុមហ៊ុនAppleបានធ្វើការប្រកាស់ពីតួលេខដែលគួរអោយចាប់អារម្មណ៍នៃការលក់ផលិតផលiosរបស់ខ្លួនដែរ។តួរលេខដែលមិនគួរអោយជឿនិងមិនធ្លាប់មានពីមុនសម្រាប់ក្រុមហ៊ុនAppleគឺខ្លួនបានលក់ចេញផលិតផលiosបានចំនួនរហូតដល់800លានផលិតផលដែលរួមបញ្ចូលiPhoneលក់ដាច់ជាងគេដែលមានចំនួន500លានគ្រឿង iPadលក់ដាច់ចំនួន200លានគ្រឿងនិងiPod Touchលក់ដាច់ចំនួន100គ្រឿងដែរ ហើយជាពិសេសទៀតនោះខ្លួនក៏បានទទួលអតិថិជនថ្មីប្រហែលជា130លានអ្នកទៀតដែរ។ទន្ទឹមគ្នានោះដែរក្រុមហ៊ុនAppleក៏និយាយផងដែរពីអ្នកប្រើប្រាស់មួយចំនួនដែលពួកគេឈប់ប្រើឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការAndroidបែរមកប្រើប្រព័ន្ធiosវិញ ដោយសារតែពួកគេមិនបានស្វែងយល់ពីអ្វីដែលសាកសមនិងពួកគេ។ទាក់ទងនិងiPhone6វិញក៏មានពាក្យចចាអារាមនិយាយតៗគ្នាផងដែរថា វានិងដាក់បង្ហាញនៅរដូវស្លឹកឈើជ្រុះនេះ។
ប្រភព:Apple