កាលពីពេលថ្មីៗនេះពាក្យចចាអារ៉ាមបាននិយាយតៗគ្នាថាក្រុមហ៊ុនSonyបាននិងកំពុងធ្វើការផលិត flagship Android smartphoneម៉ូដែលSony Xperia Z3។ហើយក៏មានរបាយការណ៍ថ្មីមួយបានអោយដឹងដែរថាម៉ូដែលនេះត្រូវបានគេរចនាឡើងដោយប្រណិតនិងមានរាងស្អាតគួអោយចង់ប្រើប្រាស់។Sony Xperia Z3នេះក៏ត្រូវគេនិយាយទៀតដែរថាស្មាតហ្វូនមួយនេះកម្រាស់ត្រឹមតែ 7មមនិងភ្ជាប់មកជាមួយនិងការឌីស្សាញថ្មីនិងមានលក្ខណះultra slim bezel។ផងដែរក៏ពាក្យចចាអារ៉ាមដដែលបានអោយដឹងទៀតដែរថា Sony Xperia Z3និងភ្ជាប់មកជាមួយនិងអេក្រង់កម្រឹតfull HD display ជាមួយនិង resolution1920 x 1080 ភិចស៊ែលប៉ុន្តែមិនទាន់មានពត៌មានលម្អិតពីទំហំអេក្រង់ពិតទេ។ទោះបីជាយ៉ាងនេះក៏ដោយ ក៏វាត្រូវបានគេរំពឹងទុកថាទំហំអេក្រង់របស់វាដូចទៅនិងម៉ូដែល Xperia Z2 ដែលមានទំហំ5.2អ៊ីង។ បន្ថែមទៅទៀតនោះSony Xperia Z3និងបានបំពាក់មកជាមួយខួរក្បាលប្រភេទQualcomm Snapdragon 805ដែលមានល្បឿនរហូតដល់2.7GHzនិងអង្គចងចាំទំហំ 3GB ។ហើយមិនទាន់បានច្បាស់នៅឡើយទេថាតើកាមេរ៉ានៅក្នុង Xperia Z3និងធ្វើការកែរឺក៏អត់នោះទេ។តែក្រុមហ៊ុនSonyប្រហែលជាសម្រេចចិត្តបំពាក់អេក្រង់ប្រភេទ QHD display ជាមួយនិងresolution 2560 x 1440 ភិចស៊ែល ហើយចំណែកឯទំហំអេក្រងប្រហែលជាប្តូរ។ចំពោះពត៌មានពីការបង្ហាញខ្លួនរបស់ម៉ូដែលSony Xperia Z3ថាតើវាពិតដូចទៅនិងពាក្យចចាមអារ៉ាមដែលនិយាយៗគ្នាដែររឺអត់យើងទន្ទឹងរង់ចាំមើលទាំងអស់គ្នានៅប៉ុន្មានខែក្រោយទៀត។ហើយបើតាមពាក្យចចាមអារ៉ាមស្មាតហ្វូនមួយនេះនិងបង្ហាញខ្លូនក្នុងខែកញ្ញានេះ៕
ប្រភព: DooMLoRD Twitter, Phone Arena