ព័ត៌មាន

iOS 8 Update អនុញ្ញាត្តិអោយអ្នកប្រើប្រាស់ធ្វើការកំណត់ Control Centerដោយខ្លួនឯងបាន

image

កាលពី​ឆ្នាំមុន​ក្រុមហ៊ុន Appleបាន​បន្ថែម Control Center នៅក្នុង​iOS 7ដែល​ផ្តល់អោយ​អ្នកប្រើប្រាស់​អាច​ដំណើរការ​យ៉ាង​លឿន​ទៅកាន់ togglesដូចជា WiFi, Bluetooth, brightness settings និង​កម្មវិធី​ជាច្រើន​ទៀត។ប៉ុន្តែ​អ្នកប្រើប្រាស់​មិនអាច​ធ្វើការ​កំណត់ទៅតាម​អ្វីដែល​ខ្លួន​ចង់បាន​នោះទេ បានត្រឹមតែ​ប្រើប្រាស់​អ្វីដែល​ក្រុមហ៊ុន​Apple បាន​ផ្តល់អោយ​តែប៉ុណ្ណោះ។ប៉ុន្តែវា​ប្រហែលជា​ប្តូរ​ជាមួយនិង​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី iOS 8ដែល​ត្រូវបាន​គេ​រំពឹងថា​និង​ដាក់​ដំណើរការ​នៅ​រដូវ​ស្លឹកឈើរ​នេះ។យោងទៅតាម​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថាiOS8និង​ផ្តល់អោយ​អ្នកប្រើប្រាស់​អាច​អាច​កំណត់​control centerដោយ​ខ្លួនឯងបាន។មានន័យថា​អ្នកប្រើប្រាស់​និង​អាចធ្វើ​ការផ្លាស់ប្តូរ​លំដាប់​នៃ​iconsដែល​ត្រូវ​បានបង្ហាញ ហើយក៏​អាចធ្វើ​ការ​ជ្រើស​យក shortcuts អោយ​បង្ហាញ​នៅក្នុង Control Center។យោងទៅតាម អ្នកប្រើប្រាស់​បណ្តាញ​Twitterឈ្មោះ​Hamza Soodបាន​បង្ហោះ screenshotsដែល​បង្ហាញ​ពី​arranged Control Centerក៏​ដួច​ជា​settings screen ដែល​អោយ​អ្នកប្រើប្រាស់​បន្ថែម រឺ​លុប​កម្មវិធី​ណាមួយ​ពី​Control Center។លក្ខ​ណះ​ផ្សេងទៀត​ដែល​បាន​បន្ថែម​នៅក្នុង iOS 8 រួមមាន​notification center,ដំណើរការ​ទៅកាន់ contactsថ្មីៗក្នុង​multitasking screen, អាច​អាន​និង​ឆ្លើយតប messages/callsពី​iPad or Mac, spotlight searchនិង​កម្មវិធី​ជាច្រើន​ទៀត។

ប្រភព: Twitter (1), (2), RedmondPie