ថ្មីៗនេះមានពាក្យចចាមអារ៉ាមមួយចំនួនបានអោយដឹងថា ស្មាតហ្វូនម៉ូដែលiPhone 6និងបង្ហាញខ្លួនក្នុងខែកញ្ញានេះ ដែលពីមុនមានដំណឹងផងដែរថាក្រុមហ៊ុនAppleនិងដាក់បង្ហាញ iPhone 6 ម៉ូដែល4.7 អ៊ីង ក្នុងខែកញ្ញានិងម៉ូដែ5.5អ៊ីងក្នុងអំឡុងពេលមួយខែរឺពីរខែខាងមុខនេះ។
យោងទៅតាមរបាយការថ្មីមួយពីBrian White,Cantor Fitzgerald បានអោយដឹងថាក្រុមហ៊ុនApple និងដាក់បង្ហាញទូរស័ព្ទស្មាតហ្វូនម៉ូដែលអេក្រង់ទំហំ4.7អ៊ីងក្នុងខែកញ្ញានិងម៉ូដែល5.5អ៊ីងក្នុងខែតុលានេះ។ស្មាតហ្វូន iPhone 6 ទាំងពីរម៉ូដែលនេះគឺត្រូវបានគេនិយាយថាវាមានលក្ខណះពិសេសស្រដៀងគ្នាដែលមានកម្រឹតភាពច្បាស់1704 x 960 ភិចស៊ែល។
ក្រុមហ៊ុនAppleត្រូវបានរំពឹងទុកថាខ្លួននិងដាក់បញ្ចូលខួរក្បាលប្រភេទ64-bit mobile processor ទៅក្នង iPhone 6របស់ពួកគេ។ ហើយស្មាតហ្វូនទាំងពីរម៉ូដែលនេះត្រូវបានគេនិយាយផងដែរថា វានិងមានមានអង្គចងចាំច្រើនជាងម៉ូដែលមុន។iPhone 6 ក៏ត្រូវបានគេរំពឹងទុកដែរថាវានិងបំពាក់មកជាមួយនិងកាមេរ៉ាថ្មីដែលស្តើងជាងជំនាន់មុនៗដែលភ្ជាប់មកជាមួយនិង electronic image stabilizationជំនួសអោយOIS។
ក្រុមហ៊ុនAppleបាននិយាយផងដែរថា iOS 8 និងដាក់បង្ហាញក្នុងរដួវស្លឹកឈើរជ្រុះនេះ ។ហើយយើងក៏រំពឹងទុកដែរថាiPhone 6, Apple iOS 8 , និង Apple iWatcនិងត្រូវបានដាក់បង្ហាញក្នុងខែកញ្ញានេះដែរ៕
ប្រភព: BGR