ព័ត៌មាន

Samsung Galaxy Note 4 និងចាប់ផ្តើមផលិតនៅខែក្រោយនេះ

image

កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ​យើង​បានលឺ​ពត៌មាន​ខ្លះ​ពី​Samsung Galaxy Note 4 ហើយថ្មីៗនេះដែរ​ក៏មាន​ការលេចឡើង​នូវ​គំរូ​នៃ​processorsពីរ​ផ្សេងគ្នា​នៃ​ម៉ូ​ដែល​នេះ។នាពេល​នេះដែរ​មាន​របាយការណ៍​មួយ​បានអោយដឹងថា​ឧបករណ៍​នេះ​និង​ចាប់ផ្តើម​ធ្វើការ​ផលិត​នៅ​ខែ​ក្រោយនេះ។ មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយ​តគ្នាៗថា Samsung Galaxy Note 4  និង​ដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ IFA 2014ក្នុង​ខែកញ្ញា​នេះ។

កន្លងមក​យើង​បានដឹង​ដែរ​ថា Note 4 និង​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5.7 អ៊ីង​ប្រភេទ QHD ជាមួយនិង resolutionក​ម្រឹត 2560 x 1440 ភិ​ច​ស៊ែ​ល​និង​ខួរក្បាល​ប្រភេទ8 core Samsung Exynos 5433 processorរឺ​quad core Qualcomm Snapdragon 805 processor។

ក្រៅពីនេះ​the Samsung Galaxy Note 4 ក៏ត្រូវ​បាន​និយាយ​ទៀត​ដែរ​ថា​វា​បាន​ភ្ជាប់់​មក​ជាមួយនិង​អង្គ​ចងចាំ​RAMទំហំ 3GB  ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​32GB បូក​ជាមួយនិង microSD card slot ដែល​អាច​រហូតដល់​ទំហំ 128GB ។

ស្មា​ត​ហ្វូ​ន​មួយ​នេះ​ក៏ត្រូវ​បាន​គេ​និយាយ​ទៀត​ដែរ​ថា​វា​មាន​កាមេរ៉ា​ក្រោយ​ដូច​ទៅ​និង​ម៉ូ​ដែល​Galaxy S5ដែលមាន​ទំហំ 16មេ​ហ្កា​ភិ​ច​ស៊ែ​ល តែ​កាមេរ៉ា​មុខ​ខុសគ្នា​ដែលមាន​ទំហំ 3.7មេ​ហ្កា​ភិ​ច​ស៊ែ​ល៕

ប្រភព៖ Gforgames