ព័ត៌មាន

​ Bluetooth Speakerដែលប្រើភ្លើងដើម្បីផ្គត់ផ្គង់ថាមពល

image

លោកអ្នក​ប្រហែលជា​ធ្លាប់តែ​លឺ​ហើយ​ថា ​រាល់​ឧបករណ៍​បច្ចេកវិទ្យា​ស្ទើរតែ​ទាំងអស់​សុទ្ធ​ប្រើ​ថាមពល​អគ្គិសនីដើម្បីផ្គត់ផ្គង់ថាមពល ប៉ុន្តែនាពេល​នេះដែរ​មាន​ឧបករណ៍​បច្ចេកវិទ្យា​ថ្មី​ទំនើប​មួយ​ដែល​ប្រើ​ភ្លើង​ជំនួស​ឲ​ថាមពល​អគ្គិសនី​។ ដែលគឺ​ឧបករណ៍​នោះ​គឺជាឧបករណ៍បំពង​សម្លេង​ដោយ​ប្រើ​ប្រព័ន្ធ Bluetooth (Bluetooth speaker)ដែលមាន​ឈ្មោះថា Pelty។

ឧបករណ៍​ដ៏​ទំនើប​ថ្មី​នេះ​ប្រើប្រាស់​ង​ថ្មរ​ធម្មតា​សម្រាប់​ផ្ទុក​ថាមពល​ប៉ុន្តែ​លក្ខណៈពិសេស​របស់​វា​គឺ​ប្រើ​ភ្លើង​ដើម្បី​បង្កើត​ថាមពល​ដោយ​ការប្រើ​បាតុភូត​បែប​វិទ្យាសាស្ត្រ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា Peltier-Seebeck រឺក៏ thermoelectric effect។ដូចដែល​បានបង្ហាញ​ក្នុង​រូបភាព​ខាងលើ ឧបករណ៍​បំពង​សម្លេង​មួយ​នេះ​មាន​រូបរាង​ស្រស់ស្អាត រាង​ទ្រវែង​គួរអោយ​ទាក់ទាញ និង​មាន​លក្ខណៈពិសេស​មួយចំនួន​ទៀត។ខាងក្រោម​នេះ​គឺជា​វីដេអូ​ដែល​បង្ហាញ​ពី​សកម្មភាពខ្លះៗពី​ម៉ូ​ដែល​នេះ៕

ប្រភព៖  Indiegogo