ក្រុមហ៊ុនទូរស័ព្ទរបស់សហរដ្ឋអាមេរិក AT&T បានធ្វើការប្រកាស់ថាទូរស័ព្ទស្មាតហ្វូនម៉ូដែលLG G3និងនាឡិការពាក់ដៃស្មាតវ៉ចម៉ូដែល LG G Watch និងត្រូវបានដាក់លក់នៅលើបណ្តាញ network របស់ពួកគេចាប់ពីថ្ងៃទី11ខែកក្កដានេះតទៅ។
ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនម៉ូដែល LG G3 និង LG G Watch៖
ស្មាតហ្វូនម៉ូដែលLG G3៖
– អេក្រង់ទំហំ 5.5 អ៊ីងប្រភេទ QHD display ជាមួយនិង resolution កម្រឹត 2560 x 1440ភិចស៊ែល
– ខួរក្បាលប្រភេទquad core Snapdragon 801
– អង្គចងចាំRAMទំហំ2GB
– កាមេរ៉ាមុខទំហំ2.1មេហ្កាភិចស៊ែល
– កាមេរ៉ាក្រោយទំហំ 13មេហ្កាភិចស៊ែល
– ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat។
នាឡិការ LG G Watch
– អេក្រង់ទំហំ1.65 អ៊ីងជាមួយនិងresolutionកម្រឹត 280 x 280 ភិចស៊ែល
– ខួរក្បាលប្រភេទ 1.2GHz processor
– អង្គចងចាំRAMទំហំ512MB
– ម៉េមូរីទំហំ 4GB
– ថាមពលថ្ម 400 mAh
– Bluetooth 4.0LE.
លោកអ្នកក៏អាចរកពត៌មានបន្ថែមពីLG G3 និង LG G Watch នៅលើគេហទំព័ររបស់ AT&T ហើយចំពោះឧបករណ៍ទាំងពីរនេះលោកអ្នកក៏អាចធ្វើការកាម៉ង់ទិញទុកមុនចាប់ពីថ្ងៃទី 8 ខែនេះផងដែរ៕
ប្រភព៖ AT&T