កាលពីថ្ងៃម្សិលមិញក្រុមហ៊ុន Sony បានប្រកាស់ពីស្មាតហ្វូនម៉ូដែលថ្មីមួយដែលមានឈ្មោះថាXperia C3។ ប៉ុន្តែក្នុងអំឡុងពេលប្រកាស់គឺមិនត្រូវបានគេប្រកាស់លម្អិតពីតម្លៃនៃស្មាតហ្វូននេះទេ។
នាពេលនេះដែរមានពត៌មានមួយចំនួនដែលបានអោយដឹងថាSony Xperia C3និងត្រូវបានដាក់លក់នៅក្នុងអឺរុបនៅខែក្រោយនេះ ហើយស្មាតហ្វូនមួយនេះត្រូវបានគេនិយាយដែរថានិងត្រូវបានដាក់លក់នៅក្នុងតម្លៃ €359 ប្រហែលជា489.94 ដុល្លាសហអាមេរិក ។ ប៉ុន្តែតម្លៃនេះមិនទាន់បានបញ្ជាក់ដោយក្រុមហ៊ុនSonyនៅឡើយនោះទេ។
ជាមួយនិងការឌីស្សាញវិញ ស្មាតហ្វូនមួយនេះត្រូវបានគេនិយាយទៀតដែរថា Sony Xperia C3និងត្រូវបានបំពាក់មកជាមួយនិងអេក្រង់ទំហំ 4.4 អ៊ីង ប្រភេទIPS HD display ជាមួយនិង resolutionកម្រឹត 1280 x 720 ភិចស៊ែល ខួរក្បាលប្រភេទ quad core Qualcomm Snapdragon processor ផងដែរវាក៏បានភ្ជាប់មកជាមួយនិងអង្គចងចាំRAMទំហម 1GB និង ម៉េមូរីដែលមានស្រាប់ក្នុងម៉ាស៊ីនទំហំ8GB ។
កត្តាដែរគួរអោយតក់សម្គាល់គឺថាកាមេរ៉ា ដែលកាមេរ៉ាមុខមានទំហំ 5មេហ្កាភិចស៊ែលដែលត្រូវបានគេរចនាឡើងយ៉ាងពិសេសសម្រាប់មុខងារផ្សេង។ ចំណែកឯផ្នែកខាងក្រោយវិញស្មាតហ្វូនមួយនេះត្រូវបានបំពាក់មកជាមួយនិងកាមេរ៉ាក្រោយទំហំ8 មេហ្កាភិចស៊ែលសម្រាប់ថតរូបភាព និង វីដេអូ។
ផ្នែកផ្សេងទៀតនៃ Xperia C3 រួមមានរន្ធmicroSD card slotដែលអាចបន្ថែមរហូតដល់ទំហំ32GB , WiFi, Bluetoothនិងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4 Kit Kat៕
ប្រភព៖ Nowhereelse