ថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសថា នឹងបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ iOS 8 នៅព្រឹកស្អែកនេះនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៤ ជាមួយនឹង Features ពិសេសៗជាច្រើន។ លើសពីនេះទៅទៀត iOS 8 នេះនឹងអាចដំណើរការនៅលើ iPhone, iPod Touch នឹង iPhone 4S, iPhone 5, iPhone 5C និង iPhone 5S ។
iPod Touch ជំនាន់ទី ៥ នេះក៏នឹងធ្វើការ Update ហើយ iPads ជាច្រើនម៉ូដែលដែលនឹងបង្ហាញនៅលើអេក្រង់ Retina Display ។
ចំនែក iOS 8 នេះក៏បានបំពាក់នូវ Feature ដែលរួមមានកម្មវិធីសំខាន់ៗដូចជា Apple Health App, iCloud Drive, Update Photos App, Messages, New Keyboard និង User Interface ថែមទៀតផង។ យោងទៅតាម Apple ប្រព័ន្ធប្រតិបត្តិការ iOS 8 គឺជាប្រព័ន្ធប្រតិបត្តិការដែលធំជាងគេនឹងមិនធ្លាប់មានពីមុនមក។
ប្រភព៖ Apple