ព័ត៌មាន

តើ​គួរ​ជ្រើសរើស​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធើ​ណិ​ត ប្រភេទ​ណា​សម្រាប់​អាជីវកម្ម​របស់​អ្នក?

image

តាម​តួរ​លេខ​របស់​បញ្ញត្តិ​ករ​ទូរ​គម​នា​គម​ន៏​កម្ពុជា នា​ចុងឆ្នាំ ២០១៣ ចំនួន​អ្នកប្រើប្រាស់​សេវា
អ៊ិន​ធើ​ណិ​ត នៅក្នុង​ប្រទេស កម្ពុជា​មានការ​កើនឡើង​ជិត ៤លាន​នាក់។ ចំនួន​នេះ​បានបង្ហាញ​ពីស​ន្ទុះ​នៃ​ភាព​រីកចំរើន​លើ​វិស័យ​ទូរ​គម​នា​គម​ន៏​ នៅក្នុង​ប្រទេស​កម្ពុជា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

កំណើន ​នៃ​អ្នកប្រើប្រាស់​នេះ បាន​ជំរុញ​ឲ្យ​ប្រតិបត្តិ​ករ​សេវា​អ៊ិន​ធើ​ណិ​ត​បង្កើន​ការយកចិត្តទុកដាក់ និង​ផ្តល់ជូន អតិថិជន នូវ​ជម្រើស​ដ៏​ប្រសើរ វា​ក៏​ផ្តល់​ឱកាសល្អ​សម្រាប់​ជំនួញ ក៏ដូចជា​គម្រោង​អាជីវកម្ម របស់លោក​អ្នក​ផងដែ​រ។

នាពេល ​ប្បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធើ​ណិ​ត​ជាច្រើន កំពុង​ប្រតិបត្តិការ​នៅក្នុង ប្រទេស​កម្ពុជា ជាមួយនិង​ការផ្តល់សេវា​ច្រើន​ប្រភេទ និង​គ្រប់​ជម្រើស​ដល់​អតិថិជន។ លោកអ្នក​ប្រាកដជា​ពិបាក​ចំពោះ​ការសម្រេចចិត្ត​ថា​តើ​ត្រូវ​ជ្រើសរើស ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធើ
ណិ​ត​ប្រភេទ​ណា ដើម្បី​ឲ្យ​ជំ​នូ​ញ​របស់លោក​អ្នកមាន​សុ​វត្តិភាព និង​រីកចំរើន។  ដើម្បី​ជា​ជំនួយ​ដល់​លោកអ្នក យើង​សូម បង្ហាញ​ពី​គន្លឹះខ្លះៗចំពោះ​លោកអ្នក​ដែល​ស្វែងរក​ក្រុមហ៊ុន​ផ្តល់
សេវា​អ៊ិន​ធើ​ណិ​ត​ដើម្បី​សម្រួល​ដល់​ការប្រតិបត្តិ​ការ​អាជីវ​កម្ម ។

ដើម្បី ​ឲ្យ​ជំនួញ​របស់លោក​អ្នកមាន​ភាពជោគជ័យ គប្បី​លោកអ្នក​គួរតែ​ជ្រើសរើស ក្រុមហ៊ុន ផ្តល់​សេវា​អ៊ិន​ធើ​ណិ​ត​ដែលមាន​ស្ថេរភាព មិន​រអាក់រអួល។ ជាទូទៅ​យើង​សូម​ណែនាំ​លោក អ្នក​ឲ្យ​ជ្រើសរើស​ក្រុមហ៊ុន​ដែល
ផ្តល់នូវ៖

១. ប្រតិបត្តិការ​ខ្សែកាប​អុ​ប​ទិ​ក (Fiber Optic)

សេវា​ខ្សែកាប​អុ​ប​ទិ​ក(Fiber Optic)  ជួយ​ឲ្យ​អាជីវកម្ម​លោកអ្នក មាន​ភាពរលូន ពីព្រោះ​វា
អាច​ទាញយក និង​បញ្ចូល​ឯក​សាបាន​លឿន មិនតែប៉ុណ្ណោះ រាល់​ការ បញ្ជូន​ទិ​ន្និ​ន័យ ឯកសារ សំលេង វីដេអូ និង​រូបភាព មាន​ភាពច្បាស់​ល្អ​ជាមួយនិង​ល្បើ​ន​លឿន​ទ្វេដង លើសពី​សេវាកម្ម ADSL ឬក៏​សេវា Wireless។ លោកអ្នក​ចំណាយ​តិច ប៉ុន្តែ​ទទួលបាន​នូវ សេវា​អ៊ិន​ធើ​ណិ​ត​មួយ​ដែល​ជឿជាក់ និង​មិនរ​អាក់រ​អូ​ល​ចំពោះ​ការងារ​របស់លោក​អ្នក។

២. សេវា មជ្ឍមណ្ឌល​ការពារ​ទិ​ន្និ​ន័យ​ពី​គ្រោះមហន្តរាយ (Disaster Recovery)

image

នា ​យុគ​សម័យថ្មី​នេះ រាល់​ទ​និ្ន​ន័យ និង​ឯកសារ​គ្រប់​ប្រភេទ ភាគច្រើន ធ្វើ​ឡើងជា Soft Copy ដូច្នេះ​វា​ប្រឈមមុខ និង​ការបាត់បង់​ខ្ពស់ នៅពេលដែល​ជួប​នូវ​គ្រោះមហន្តរាយ​ជាយថាហេតុ ដូចជា ភ្លើង​ឆេះ ឬ​គ្រោះមហន្តរាយធម្មជាតិ​ជាដើម​ឬក៏​បើសិនជា​កុំព្យូទ័រ​របស់លោក​អ្នក​លែង​ ដំណើរការ​ជាដើម ដូច្នេះ​បានជា ក្រុមហ៊ុន សហគ្រាសធំៗ ជាច្រើន​ត្រូវការ​យ៉ាង​ចាំបាច់​នូវ សេវាកម្ម Disaster Recovery ពីព្រោះ​សេវាកម្ម​នេះ​ជូ​យ​រក្សាទុក រាល់​ទិ​ន្និ​ន័យ​ទាំងអស់​របស់លោក​អ្នក​ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់។ មជ្ឍមណ្ឌល​ការពារ​ទិ​ន្និ​ន័យ​ពី​គ្រោះមហន្តរាយ (Disaster Recovery)និង​ការពារ​ទិ​ន្និ​ន័យ​និង​ប្រព័ន្ធ​ប្រតិបត្តិការ ក្នុង​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន សហគ្រាស​របស់លោក​អ្នក ជួប​ឧបត្តិ​វ​ហេតុ​ឬ​គ្រោះមហន្តរាយ​ដោយ​ចេ​ដ​ន្យ​ក្នុង​ប្រការ​ណាមួយ។ ជា​ឧ​ទា​ហរ​ណ៏ បើសិនជា​ក្រុមហ៊ុន សហគ្រាស​របស់លោក​អ្នក​ជួប​គ្រោះមហន្តរាយ ភ្លើង​ឆេះ ឬ​បញ្ហា​ទាក់ទង​និង​ប្រព័ន្ធ​ប្រតិបត្តិការ​ទិ​ន្និ​ន័យ និង​ឯកសារ​ប្រើប្រាស់​ប្រចាំថ្ងៃ លោកអ្នក​នៅតែ​អាចបំពេញ​ការងារ​ជាធម្មតា ដោយសារ​មជ្ឍមណ្ឌល​ការពារ​ទិ​ន្និ​ន័យ​ពី​គ្រោះមហន្តរាយ (Disaster Recovery)បាន រក្សា និង​កត់​ត្រាទុក​រាល់​ទិ​ន្និ​ន័យ​ប្រចាំថ្ងៃ​របស់លោក​អ្នក។

៣.សេវា ជូ​ល​មជ្ឍមណ្ឌល ផ្ទុក​ទិ​ន្និ​ន័យ (Co-Location)

image

យើង ​ដឹងថា​ទិ​ន្និ​ន័យ និង ឯកសារ​របស់​លោកអ្នក​គឺ​ពិតជា​សំខាន់​មិនអាច​ខ្វះ​បាន ដូច្នេះ​វា​តម្រូវ​ឲ្យ​មានការ​ថែទាំ​យ៉ាង ម៉ត់ចត់។លោកអ្នក​ត្រូវតែ មាន​ម​ជ្ឃ​មណ្ឌល​ផ្ទុក​ទិ​ន្និ​ន័យ​ដែល​គួរ​ឲ្យ​ទុកចិត្ត​មួយ​សម្រាប់​រក្សា ទុក​រាល់​ឯកសារ និង​ទិ​ន្និ​ន័យសំខាន់ៗទាំងអស់នោះ។ លោកអ្នក​ត្រូវតែ​រក​ក្រុមហ៊ុន​ផ្តល់​សេវា អ៊ិន​ធើ​ណិ​ត​ដើម្បី​ជួយ​លោកអ្នក​ក្នុង​បញ្ហា​នេះ។ ក្រុមហ៊ុន​ផ្តល់​សេវា

អ៊ិន ​ធើ​ណិ​ត​ដែលមាន​មជ្ឍមណ្ឌល​ផ្ទុក​ទិ​ន្និ​ន័យ​ដែល​គួរ​ឲ្យ​ទុកចិត្ត គឺជា​ក្រុមហ៊ុន​ដែលមាន ល្បើ​ន​អ៊ិន​ធើ​ណិ​ត​លឿន ព្រមជាមួយ សម្ភារៈ និង​ឧ​បករ​ណ៏​ការពារ​ខ្ពស់ ដូចជា កាមេរ៉ា​សុវត្ថិភាព(CCTV) សន្តិសុខ (security) បំពង់​ពន្លត់អគ្គីភ័យ​គ្រប់​ទីកន្លែង( FM200-Fire Suppression) ឧ​បករ​ណ៏​ទប់​អគ្គីសនី (Redundant UPS) ម៉ាស៊ីនត្រជាក់ (Central Air Conditioner) ម៉ាស៊ីនភ្លើង(Standby Generator), Automatic Transfer Switch (ATS), ១០០% Neutral Data Center និង បន្ទះ​ទ្រ(Raised Floor) និង​អ្នកបច្ចេកទេស​បម្រើការ​ងារ២៤ម៉ោង​ក្នុង១ស​ប្តា​ហ៏។

៤. សេវា​បង្ហោះ​គេហទំព័រ (Web Hosting)

យើង ​ដឹងថា លោកអ្នក​និង​ពិបាក​គ្រប់គ្រង​ទ​ន្និ​ន័យ​របស់​លោកអ្នក ឬក៏​ពិបាក​សុំ​ជំនួយ​បច្ចេកទេស​ពី​ប្រតិបត្តិ​ករ​នៃ​ក្រៅប្រទេស ដើម្បី​ឲ្យ​ការងារ​របស់លោក​អ្នក ដំណើរការបាន​ដោយ​រលូន។ ដូច្នេះ​សូម​ស្វែងរក ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធើ​ណិ​ត​ក្នុងស្រុក ក្នុងការ​បង្ហោះ​គេហទំព័រ​របស់​អ្នក ក្នុង​គោលបំណង​ផ្តល់​ការការពារ​នូវ​សុវត្ថិភាព ទិ​ន្និ​ន័យ​របស់​លោកអ្នក មិនតែប៉ុណ្ណោះ​វា​ផ្តល់ ជំនួយ​បច្ចេកទេស​ទាន់ពេលវេលា ២៤ម៉ោង​ក្នុង១ស​ប្តា​ហ៏ បន្ថែម​លើ​នេះ​ទៀត លោកអ្នក​អាច​គ្រប់គ្រង​ទិ​ន្និ​ន័យ​របស់លោក​អ្នក​បាន​ដោយ​ងាយស្រួល។ បើសិនជា​លោកអ្នក​បង្ហោះ​គេហទំព័រ​របស់លោក​អ្នក​ជាមួយនិង​ក្រុមហ៊ុន​បរទេស​ ដូចជា ក្រុមហ៊ុន Google និង Godady។ លោកអ្នក​ត្រូវ​ចំណាយពេល​យ៉ាងតិច ៧២ម៉ ក្នុងការ​ចុះឈ្មោះ ឬ​សុំ​ជំនួយ​បច្ចេក
ទេស។ កត្តា​នេះ​និង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់លោក​អ្នក​មាន​ភាពរអាក់រអួល ដូច្នេះ​លោកអ្នក​គួរ​ស្វែងរក​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធើ​ណិ​ត​ក្នុងស្រុក ​ដែល​ជឿជាក់​មួយ​ដើម្បី​បង្ហោះ​គេហទំព័រ​របស់លោក​អ្នក ដើម្បី​ឲ្យ អាជីវកម្ម​របស់លោក​អ្នកមាន​ភាព​រីកចំរើន។

៥. សេវាកម្ម និង តម្លៃ​ប្រ​គួ​ត​ប្រជែង
លោកអ្នក​ត្រូវ​ប្រាកដថា លោកអ្នក​និង​ទទួលបាន​សេវាកម្ម​ដ៏​ល្អ​មួយ សម្រាប់ធ្វើ​ឲ្យ​ក្រុមហ៊ុន ក៏ដូចជា​អាជីវកម្ម​របស់លោក​អ្នក​មាន​ភាព​រីកចំរើន ហើយ​លោកអ្នក​ក៏ត្រូវ​ប្រាកដថា ក្រុមហ៊ុន
ផ្តល់​សេវាកម្ម​អ៊ិន​ធើ​ណិ​ត​ដែល​លោកអ្នក​ជ្រើសរើស​នោះ គឺ​បំពេញតម្រូវការ​របស់​លោកអ្នក។ សេវាកម្ម​ដែល​ល្អ​គឺ​ផ្តោតទៅលើ​ការបម្រើ​សេវា​អតិថិជន ទាំង​បច្ចេកទេស និង​ព័ត៌មាន ២៤ម៉ោង ក្នុង១ស​ប្តា​ហ៏ ការឆ្លើយតប​រាល់​ចម្ងល់​របស់លោក​អ្នក​បាន​យ៉ាង​ឆាប់រហ័ស ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធើ​ណិ​ត​នោះ មាន​បច្ចេកវិទ្យា ទំនើប​ចុងក្រោយ ក៏ដូចជា​បច្ចេកវិទ្យា​ឈានមុខ​គេ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់លោក​អ្នក​អាច​ប្រកួតប្រជែង​ជាមួយ បណ្តា​ក្រុមហ៊ុន អា​ជីក​ម្មផ្សេងៗទៀត។

មួយវិញទៀត លោកអ្នក​ក៏ត្រូវ​ប្រាកដ​ដែរ​ថា លោកអ្នក​និង​ទទួលបាន​នូវ​តម្លៃ​មួយ​ដែរ​ប្រកួតប្រជែង​និង​ទីផ្សារ។

ដើម្បី ​ឲ្យ​ក្រុមហ៊ុន​លោកអ្នក ដំណើរការបាន​ដោយ​រលូន​និង​មាន​ភាព​រីកចំរើន លោកអ្នក​ត្រូវតែ​ជ្រើសរើស​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធើ​ណិ​ត​ដែល​ផ្តល់នូវ​ សេវា​ដែល​បាន​រៀបរាប់​ខាងលើនេះ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​ក៏ដូចជា​ក្រុមហ៊ុន​របស់​លូតលាស់​បាន​ឆាប់រហ័ស។

ប្រភព៖ ក្រុមហ៊ុន មេគង្គ​ណិ​ត