គ្រាន់តែ software Android Lollipop បានបង្កើតរួច ក្រុមហ៊ុន Google បានupdate ជាមួយទូរស័ព្ទរបស់ខ្លួនត្រកូល Nexus ភ្លាម។ក្រោយមកក្រុមហ៊ុន LGបានយកទៅ Update លើ ទូរស័ព្ទ G3ថ្មីៗនេះក្រុមហ៊ុន Samsungក៏បានប្រកាស Update ប្រព័ន្ធប្រតិបត្តិការថ្មីនេះដែរ។
ក្រុមអ្នកអភិវឌ្ឍន៍ software បានបង្ហើបថា Galaxy S5 ត្រូវបានក្រុមហ៊ុន Update ជាមួយ Android Lollipop។ក្នុងនេះ មិនទាន់មានពត៌មានលំអិតពីបម្រែបម្រួលការបង្ហាញរបស់ទូរស័ព្ទនោះទេ។អ្វីដែលក្រុមអភិវឌ្ឍន៍បានបង្ហាញលើ XDA forums នោះ គឺស្តីពីការបញ្ចប់ការដំឡើង Android Lollipop softwareលើទូរស័ព្ទ Galaxy S5 ។ក្រោយពីឆ្លងកាត់ការសាកល្បង និងត្រួតពិនិត្យ software Android Lollipop នោះ អ្នកអភិវឌ្ឍន៍ software ប្រព័ន្ធប្រតិបត្តិការបានលើកឡើងថា អ្នកអាច install ប្រព័ន្ធប្រតិបត្តិការនេះបានចាប់ពីពេលនេះតទៅ។សូមបញ្ចាក់ថា អ្នកអាច install បានប៉ុន្តែបើសិនមានបញ្ហានោះ អ្នកអាចរង់ចាំ versionផ្លូវការ។
ប្រភព៖Samsung