ព័ត៌មាន

បែកធ្លាយរូបផ្សំ S6 ថ្មីរបស់ Samsung លឺថាភ្ជាប់ឱ្យកាន់តែពិសេស

image

 

ឆ្លងកាតតាមការលក់ចេញម៉ូដែលGalaxy S5 ឃើញថាមិនសូវបានកាក់កប​ដូចការរំពឹងទុកទើបក្រុមហ៊ុនសម្រេចផលិតទូរស័ព្ទជំនាន់ថ្មីទី6 ដោយបន្ថែមសមត្ថភាពកាន់តែពិសេសជាងមុន។ ការបែកធ្លាយរូបភាពទូរស័ព្ទជំនាន់ថ្មីមួយចំនួនបានបញ្ចាក់ច្បាស់ថា វាជាគ្រឿងផលិត Samsung Galaxy S6។’

imageimageimage

 

 

ពាក្យចចាអារ៉ាមក៏បានបន្តឱ្យដឹងថា Samsung Galaxy S6 អាចបានបង្ហាញលើវេទិកានៅពេលឆាប់ៗនេះបំផុត។

សូមបញ្ចាក់ថា យោងតាមរបាយការបែកធ្លាយបានបញ្ជាក់ថា Samsung Galaxy S6 នឹងភ្ជាប់អេក្រង់បង្ហាញប្រភេទ A 4k  ភ្ជាប់អង្គចងចាំទំហំ 4GB RAM ដំណើរការលឿន។ គុណភាពថតរូបច្បាស់ មានពន្លឺទាក់ទាញដោយសារកាមេរ៉ាទំហំ  20MP ។   លើបញ្ចីពត៌មានបានបង្ហាញថា  ម៉ូដែល S6 នឹងបំពាក់អេក្រង់ទំហំ  5.3-អ៊ីងប្រភេទ  4K AMOLED ។ កម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែកទំហំ 3840×2160ភិចសែល ជាមួយនឹងគុណភាពម៉ត់រូបភាពឥតព្រាល 375 ppi។ ប្រព័ន្ធដំណើរការខួរក្បាល  Qualcomm Snapdrgon 810  ត្រូវបានភ្ជាប់។ ទូរស័ព្ទនេះមានបីទំហំ 16GB    32GB  និង  64GB ប្រើសមត្ថភាពថ្មដូចគ្នា 4000mAH។

ប្រភព៖Samsung