ព័ត៌មាន

ជិតនិយាយគ្នាបានតាម WhatUp ដូចនិយាយទូរស័ព្ទតាម WhatsApp voice calling

image

 

កម្មវិធីហៅចេញជាសម្លេង WhatsApp មានដំណើរការ និងបង្ហាញខ្លួននៅពេលឆាប់ៗនេះ។ ខាងក្រោមជារូបភាព screenshots បង្ហាញពីលក្ខណះរបស់ WhatsApp voice calling។

Android version របស់កម្មវិធី WhatsApp អាចរកបានពីរ កន្លែង មួយនៅក្នុង Playstore និងមួយទៀតនៅលើវ៉ិបសាយផ្ទាល់។

 

version លើវ៉ិបសាយ ត្រូវការ Update ជាបន្តបន្ទាប់ និងមានលក្ខណះមិនពេញលេញមិនដូចលើ Play Store នោះទេ។ version ចុងក្រោយលើវ៉ិបសាយបានបង្កប់មិនទាន់បានបង្ហាញលើ screens នៅឡើយទេ។ screenshots នេះចង្អុលបង្ហាញពី voice calling មានមុខងារក្នុងការបង្កើតទំនាក់ទំនងជាសម្លេងថ្មី និងមានដំណើរការឆាប់ៗនេះ។

 

voice calling លើ WhatsApp មានដំណើរការហៅចេញដូចទូរស័ព្ទ ក្នុងការទំនាក់ទំនង​ដោយវាជាការបង្កើនប្រសិទ្ធភាពប្រើប្រាស់បន្ថែមបន្ទាប់ពី Chat ជាសម្លេង។ អ្នកអាចហៅចេញ​ និងទទួលទំនាក់ទំនងគ្នាជាធម្មតាដោយគ្មានការរំខាន និងមានប្រព័ន្ធសុវត្ថិភាពទៀតផង។

ទោះបីជាមិនទាន់មានពត៌មានផ្លូវការ screenshots ខាងលើបានគូសបញ្ជាក់យ៉ាងច្បាស់ពីកម្មវិធី voice calling ដាក់សាកល្បងលើ WhatsApp។ មុខងារហៅចេញ និងChat បែងចែកដាច់ដោយឡែកពីគ្នា។ ផ្នែគ Call logs  ផ្នែក   dialling  និង contacts screen ក៏ត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា។ លក្ខណះពិសេសបន្ថែមទៀត វាមានសមត្ថភាព Record និង playback។

 

ពុំមានការបញ្ចាក់ណាមួយបានលើកឡើងថា កម្មវិធីនេះត្រូវបង់ថ្លៃនោះទេ  ប៉ុន្តែកម្មវិធី voice calling ប្រហែលជាមានសមត្ថភាពដូច Viber     Line  និង  Skype ជាដើម៕

ប្រភព៖ Whatups