ព័ត៌មាន

Apple TV នាំភាពរំភើបក្នុងសាល ភ្ញាក់ផ្អើលពីសមត្ថភាពថ្មីជាពិសេសជាមួយSiri [មានវីដេអូរ]

 លោក  Tim Cook ដែលជាអគ្គនាយកក្រុមហ៊ុន Apple  ជាមួយនឹងក្រុមការងារបានបង្ហាញស្មាតទូរទស្សន៍  Apple TV ជាមួយក្រុមការងារធ្វើឱ្យអ្នកចូលរួមហោរកញ្ច្រៀវនឹងសមត្ថភាពថ្មីរបស់ឧបករណ៍បច្ចេកវិទ្យទំនើបយ៉ាងខ្លាំង ជាពិសេសជាមួយ Siri។ តើ Siri អស្ចារ្យយ៉ាងណា?

 

image

យប់មិញ លើវេទិការ លោក Tim Cook​ បានបង្ហាញពីលក្ខណៈពិសេសរបស់ Apple TV ដែលបានទាក់ទាញចំណាប់អារម្មណ៍ដល់អ្នកចូលរូមយ៉ាងខ្លាំង។ លើវេទិកា លោកមានប្រសាន៍ថា ៖ Apple TV ត្រូវបានផលិតឡើងដោយសង់ពី Hardware ថ្មីមានសក្តានុពលជាងទូរទស្សន៍ធម្មតា រួមជាមួយការច្របាច់បញ្ញ្ចូលប្រព័ន្ធដំណើរការថ្មី OS ទំនើបឈានមុខនាសម័យបច្ចុប្បន្ន។

លោកក៏បានបង្ហាញពី Tool សំខាន់ៗដែលមានលើ Apple Tv រួមជាមួយកម្មវិធី App Store ដ៏សម្បូរបែបពោពេញទៅដោយកម្មវិធីរាប់រយពាន់។

ក្រុមការងារម្នាក់ទៀតបានលើកបង្ហាញពី Remote ទូរទស្សន៍ដែលមានសមត្ថភាពពិសេសមានទាំង Pad រំកិល មិនមែនចុចដូច Remote ទូទៅ ជាមួយនឹងមុខងារបញ្ជា Siri ដោយប្រើជាសម្លេងគួរឱ្យភ្ញាក់ផ្អើល។

image

សមត្ថភាពរបស់ Siri បានធ្វើឱ្យវេទិកាទាំងមូលមានសភាពភ្ញាក់ផ្អើលនឹងស្ងើចសរសើរយ៉ាងខ្លាំង។ Siri មានតួនាទីជាជំនួយការដ៏ឆ្លាតវៃក្នុងការបញ្ជាបើកកម្មវិធី និងដំណើរការបញ្ជាលើស្មាតទូរទស្សន៍។ អ្នកអាចនិយាយប្រើ Siri ឱ្យបើកកម្មវីធី វីដេអូរ បទចម្រៀង និងរកអ្វីដែលអ្នកចង់ឃើញលើទូរទស្សន៍។ ខណៈពេលដែលអ្នកកំពុងមើលវីដេអូរ អ្នកអាចនិយាយបញ្ចាឱ្យ Siri ឈប់ បន្ត សា ឬបង្ហាញអ្វីដែលតួអង្គក្នុងរឿងបាននិយាយឡើងវិញ ហើយថែមទាំងអាចប្រាប់អ្នកពីអាកាសធាតុ និងតួអង្គក្នុងរឿងលើ Apple Tv បន្ថែមទៀតផង៕

 image

 

image

អត្ថបទ៖លក្ខិណា

អានអត្ថបទថ្មីៗ៖ http://www.phonecity.com.kh/2015/09/10/iphone-6s-iphone-6s-plus/

ចំណុចខ្លាំងរបស់ iPhone 6s និង iPhone 6s Plus (Timcook )[មានវីដេអូរ]