ព័ត៌មាន

ក្រុមហ៊ុន Sony បង្ហាញកាមេរ៉ាអ៊ុបទិកដំបូង

image

ក្រុមហ៊ុន Sony បានបង្ហាញកាមេរ៉ា Cybershot RX1R II  ដែលមានទំហំចាប់រូបភាពកាន់តែធំ។ វាជាកាមេរ៉ាអ៊ុបទិកដំបូងបង្អស់ដែលមាន filter ទាបបំផុតដែលអាចថតរូបបានដោយប្រើ low pass filter​ បិទ ឬបើក។​

 

Cybershot RX1R II ជាកាមេរ៉ាប្រើlow pass filter ដំបូងបង្អស់ ដែលអាចឱ្យអ្នកថតរូបជ្រើសរើស និងកំណត់ឱ្យរូបភាពច្បាស់ខ្លាំង (filter turned off) ឬបន្ថយកម្រិតរូបភាព (filter turned on)។ អ្នកថតរូបអាចប្រើ modes ដែល Off’, ‘Standard’ ឬ ‘High’ អាស្រ័យលើករចូលចិត្តរបស់ខ្លួន។ Sony RX1R II ភ្ជាប់កាមេរ៉ាទំហំ 42.4MP ប្រើ full-frame sensor ជាមួយនឹង pass filter អ៊ុបទិកកម្រិតទាបបំផុត។ Sony RX1R II មានប្រវែង 35mm f/2  និងភ្ជាប់ជាមួយ len ប្រភេទ Zeiss Sonnar T។ ចង្កោម shift ring  ផ្តោតលើវិត្ថុបានកាន់តែជិតក្នុងចំងាយ 14cm។  លើសពីនេះវាមាន​ 9-blade ក្នុង len shutter រួមជាមួយល្បឿន flash sync  1/2000 second ។

ក្រុមហ៊ុន Sony បានអះអាងថា AF system មានល្បឿនលឿន  30% ជាង RX1R។ កញ្ចក់កាមេរ៉ាមានទំហំ 3​អ៊ីង​ និងកម្រិតម៉ត់1.2 លាន ប្រើអេក្រង់ប្រភេទ LCD។ លើសពីនេះវាថែមទាំងអាចប្រើជាមួយបណ្តាញ NFC  និង  Wi-fi​ ដើម្បីបញ្ចូនរូបថត និងភ្ជាប់ថត៕

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖ PROJECT VALLEY គម្រោងស្មាតហ្វូនបត់របស់SAMSUNG