ព័ត៌មាន

ទីផ្សារភាគហ៊ុនស្មាតហ្វូនរបស់ Samsung មានចំនួនច្រើនជាង​40% ធំជាងបំផុតនៅហូឡង់

ចំនួនអ្នកប្រើប្រាស់ស្មាតហ្វូន Samsung នៅក្នុងប្រទេសហូឡង់គឺមានចំនួនច្រើនជាង​40% ហើយ នេះបើតាមការវិភាគរបស់ Doloitte ។ ការសិក្សាវិភាគទៅលើម៉ាកទូរស័ព្ទដែលប្រជាជនភាគច្រើនប្រើប្រាស់ ពួកគេឆ្លើយថាគឺសុទ្ធតែជាម៉ាក Samsung ។ ចំនែកជាង 23% ទៀតប្រាប់ថាពួកគេប្រើប្រាស់ស្មាតហ្វូន iPhone ។ ទីផ្សារភាគហ៊ុនរបស់ Apple ក៏កើនឡើងពី 15.7% មកដល់ 23% ផងដែរ។

 image

ចំនែក ក្រុមហ៊ុន Nokia វិញមានទីផ្សារភាគហ៊ុន 10% ចំណាត់ថ្នាក់លេខ 3 នៅក្នុងប្រទេសហូឡង់ ចំនែក Sony វិញមានតែ 4.4% ប៉ុណ្ណោះ។ ក្រុមហ៊ុនដែលពេញនិយមបន្ទាប់គឺ Huawei ដែលមានទីផ្សារភាគហ៊ុន 3.8% ជាស្មាតហ្វូនដែលចេញពីរោងចក្រផ្ទាល់៕

ប្រភព៖ sammobile