ព័ត៌មាន

រូបភាពរបស់ទូរស័ព្ទ Samsung Galaxy A5 និង​ A7 កាន់តែច្បាស់ហើយ!

នៅខណៈពេលនេះ ក្រុមហ៊ុន Samsung កំពុងតែមមាញឹកក្នុងការរចនានូវទូរស័ព្ទត្រកូល Galaxy A (ដែលមានដូចជាទូរស័ព្ទ A3, A5 និង A7) ។ រូបភាពរបស់ទូរស័ព្ទ Galaxy A5 និង Galaxy A5 បានបង្ហាញរូបភាពកាន់តែច្បាស់ជាមួយនឹងលក្ខណៈពិសេស និងកម្មវិធីថ្មីៗមួយចំនួនទៀតផង។

 image

បើធ្វើការប្រៀបធៀបជាមួយនឹងស៊េរីទូរស័ព្ទ Galaxy A ជំនាន់មុនៗ វាពិតជាខុសគ្នាដាច់ចំពោះការរចនាដែលទូរស័ព្ទទាំងពីរម៉ូដែលនេះគឺល្អឥតខ្ចោះ។ ទូរស័ព្ទ Galaxy A3 (SM-A710) មានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ Full HD 1080p និង​ CPU ប្រភេទ Qualcomm 64bit Snapdragon 615 ចំនួន 8 គ្រាប់ដែលមានល្បឿន 1.5GHz និង RAM ទំហំ 3GB ។

មួយវិញទៀត វាមានម៉េម៉ូរីទំហំដល់ទៅ 16GB កាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ ចំនែកទូរស័ព្ទ Samsung Galaxy A5 វិញមានអេក្រង់ទំហំ 5.2 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1080p Full HD បំពាក់នូវ Chipset ប្រភេទ Exynos 7 Octa-Core 1.6GHz និង RAM 2GB ។