ព័ត៌មាន

អ្នកអាច Tage ឈ្មោះ ទីកន្លែងក្នុងប្រតិទិន Update ថ្មីរបស់ Google

ក្រុមហ៊ុន​ Google  បាន updaete បន្ថែមសមត្ថភាពលើ Software របស់ខ្លួនលើកម្មវិធីប្រតិទិន Calendar។ ការ Update នេះបាននាំមកជាមួយសមត្ថភាពប្រើប្រាស់ថ្មីហៅថា​ការស្នើរសុំដ៏ឆ្លៀសវៃ &#039smart suggestions&#039។

 

image

ក្រុមហ៊ុន Google បានលើកឡើងថាក្នុង blog post ថា  នៅពេលដែលអ្នកវាយចំណងជើងអត្ថបទព្រឹត្តការណ៍ណាមួយនោះវានឹងលោតចំណងជើងបង្ហាញជាច្រើនសម្រាប់ឱ្យអ្នកជ្រើសរើស។ ម៉្យាងទៀត នៅពេលដែលអ្នកវា “at…” នោះវានឹងបន្ថែមទីតាំងជាមួយព្រឹត្តការណ៍ដែលអ្នកបានកត់ទុកសម្រាប់ងាយស្រួលស្វែងរកទីតាំង។

ស្រដៀងគ្នាដែរនៅពេលដែលអ្នកវាយពាក្យ “with…” នោះអ្នកថែមទាំងអាចបន្ថែមឈ្មោះនរណាម្នាក់ក្នុងនោះទៀតផង។ លើសពីនេះអ្នកអាចខលហៅ ឬផ្ញើរសារទៅគេដើម្បីអញ្ចើញចូលរួមក្នុងកម្មវិធីដែលអ្នកគ្រោងទុក។

គួរឱ្យចាប់អារម្មណ៍ផងដែរ ការ Update ថ្មីនេះបាននាំមកជាមួយសមត្ថភាពប្រើភាសាថ្មីចំនួន 30 ភាសាបន្ថែមទៀត។ នៅពេលនេះ កម្មវិធីនេះអាច Update បានជាមួយស្មាតហ្វូនប្រើ Android និង iOS

 

 

អត្ថបទ៖លក្ខិណា

អាន៖ កំពូលស្មាតហ្វូនស៊េរីថ្មី ELITE 5 អនុភាពគ្មានព្រំដែនពីក្រុមហ៊ុន LEAGO