ព័ត៌មាន

រូបភាពប៉ុន្មានសន្លឹកប្រម៉ូត Galaxy J7 (2016) មិនសរសើរមិនបាន

ការបង្ហាញរូបភាព និងលក្ខណៈពិសេសមួយចំនួនរបស់ស្មាតហ្វូនម៉ូដែលថ្មី Galaxy J7 (2016) មានភាពលេចធ្លោ និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung។

Galaxy J7 (2016)  មានលិខិតបញ្ជាក់គុណភាពរចនាដ៏ត្រឹមត្រូវ ជាពិសេសរូបរាងរបស់វារចនាមកមានភាពលេចធ្លោ និងគួរឱ្យចាប់អារម្មណ៍។

Samsung Galaxy J7 (2016)

ការបង្ហាញរូបភាពផ្លូចការប៉ុន្មានសន្លឹកបញ្ជាក់ឱ្យឃើញាថ​ ស្មាតហ្វូន Galaxy J7 មានទំហំខុសពីម៉ូដែល Galaxy J5 (2016) បំពាក់អេក្រង់ 5.2 អ៊ីង។ សម្រាប់ស្មាតហ្វូសេរ៉ីថ្មីនេះវិញបំពាក់អេក្រង់ទំហំ 5.5 អ៊ីងប្រភេទ AMOLD ប្រើឈីបប្រភេទ Snapdragon 615 ឬ Exynos 7870 ។ ស្មាតហ្វូននេះភ្ជាប់អង្គចងចាំទំហំ 3GB និងភ្ជាប់មេម៉ូរ៉ីទំហំ 16 GB អាចថែមមេម៉ូរ៉ីក្រៅបាន។ កាមេរ៉ារបស់ស្មាតហ្វូននេះអាចនិយាយបានថាទំហំធំល្មមប្រើដោយកាមេរ៉ាមុខមានទំហំ5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយមានទំហំ ​12 មេហ្គាភិចសែល។

 imageimageimageimage

ការប្រើប្រាស់ស្មាតហ្វូននេះមានលក្ខណៈងាយស្រួល ជាពិសេសអេក្រង់របស់វាមានទំហំធំស្រាប់អាចប្រើប្រាស់បើកសៀវភៅ ម៉េល លេងហ្គេមអនឡាញ មើលវីដេអូរ ចាក់ចម្រៀងជំនួសថេប្លេតបាន។ 

imageimageimageimage

 

imageimageimageimage