ព័ត៌មាន

MYTEB YES 3G ថេប្លេត Android អេក្រង់ 10.1 អ៊ីងធំងាយស្រួលបំពេញការងារ និងការកម្សាន្តស៊េរីឆ្នាំ 2017

ក្រោយការវិវត្តន៍ឥតឈប់ឈរនៃបច្ចេកវិទ្យាស្មាតហ្វូន ហ្វាប់ប្លេត និងថេប្លេត ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនចាប់ផ្តើមវិនិយោគកាន់តែខ្លាំងទៅលើការប្រើប្រាស់អេក្រង់ធំដោយសារតែវាពិតជាងាយស្រួលក្នុងការទស្សនា ការកម្សាន្ត និងការបំពេញកិច្ចការងារប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ ថ្មីៗនេះ ក្រុមហ៊ុន MYTEB របស់ប្រទេសម៉ាឡេស៊ីក៏ទើបតែនាំយកនូវថេប្លេតស៊េរីថ្មីឆ្នាំ 2017 ដែលមានរូបរាងស្រស់ស្អាតទាក់ទាញ អេក្រង់ធំ និងសមត្ថភាពខ្លាំងក្លានោះគឺ MYTEB YES 3G ។ ថេប្លេតស៊េរីថ្មីឆ្នាំ 2017 នេះលក់នៅក្នុងតម្លៃពិសេសត្រឹមតែ 99 ដុល្លារអាមេរិចប៉ុណ្ណោះ!

image

តើ MYTEB YES 3G មានលក្ខណៈពិសេសអ្វីខ្លះទៅ?

MYTEB YES 3G មានអេក្រង់ធំទំហំដល់ទៅ 10.1 អ៊ីងបច្ចេកវិទ្យា IPS Screen ជាមួយនឹងកម្រិតភាពច្បាស់ HD Resolution ងាយស្រួលក្នុងការកម្សាន្តដូចជាការលេងហ្គេម ការទស្សនាខ្សែភាពយន្ត ឬការលេងបណ្តាញសង្គម Facebook ជាដើម។ ថេប្លេតនេះបំពាក់នូវបន្ទះឈីប Quad-Core 1.3GHz CPU MediaTek របស់តៃវ៉ាន់ រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 1GB (ប៉ុន្តែលោកអ្នកអាចតម្លើងនូវកម្មវិធី ឬហ្គេមទំហំដល់ទៅ 4GB បាន) ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB និងម៉េមូរីបន្ថែមខាងក្រៅទំហំបានដល់ទៅ 128GB ។

image

ថេប្លេត MYTEB YES 3G ប្រើប្រាស់នូវស៊ីមកាត (3G) ចំនួន 2 ងាយស្រួលក្នុងការខល និងការលេងអ៊ីនធឺណិតបានគ្រប់ទីកន្លែងដោយសារតែវាចាប់សេវាបានច្បាស់ល្អ។ ថេប្លេតនេះទ្រទ្រង់នូវប្រព័ន្ធ Wi-Fi B/N/G និងប្រព័ន្ធ Bluetooth 4.0 ។ សម្រាប់ប្រព័ន្ធថាមពលថ្មវិញគឺមានទំហំដល់ទៅ 4000mAh ដែលពិតជាធំសម្រាប់បំពេញកិច្ចការងារប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហា។ MYTEB YES 3G ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 5MP និងកាមេរ៉ាខាងមុខទំហំ 3MP ងាយស្រួលសម្រាប់ថតរូប Selfies និងវីដេអូខល។

តើក្រុមហ៊ុនមានបន្ថែមជូនអ្វីខ្លះនៅពេលទិញថេប្លេតស៊េរីថ្មីនេះ?

ជាក់ស្តែង រាល់ការជាវផលិតផលថេប្លេត MYTEB YES 3G នៅក្នុងពេលនេះ​ ក្រុមហ៊ុន MYTEB នឹងផ្តល់ជូនស្គ្រីនការពារអេក្រង់ ស្រោមស្បែកសុទ្ធ និងការធានាជួសជុលរយៈពេលមួយឆ្នាំពេញ។ សូមប្រញាប់ឡើងកុំឱ្យឱកាសនេះកន្លងផុតទៅអោយសោះ! តម្លៃរបស់ថេប្លេតនេះក៏រឹតតែពិសេសទៀតត្រឹមតែ 99 ដុល្លារអាមេរិចប៉ុណ្ណោះ។ លោកអ្នកអាចទំនាក់ទំនងរកទិញបានតាមរយៈលេខទូរស័ព្ទ 098398811, 0767777561 ឬចូលទៅក្នុងគេហទំព័រ www.mytebtech.com ឬចូលទៅកាន់ Facebook Page ដែលមានឈ្មោះថា MYTEB Cambodia។

ទីតាំងរបស់ក្រុមហ៊ុន: ផ្ទះលេខ 13-C ផ្លូវលេខ 2 កែវផ្លូវកោសដូង សង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក៕ (ក្រុមហ៊ុនមានការដឹកជញ្ជូនទៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា)