ព័ត៌មាន

NVIDIA ប្រកាសលក់ក្រាហ្វិកកាត GTX 1070 Ti នៅក្នុងតម្លៃ $449

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា NVIDIA ប្រកាសបង្ហាញនូវក្រាហ្វិកកាតថ្មីមួយទៀតផ្អែកទៅលើបច្ចេកវិទ្យា Pascal Architecture ម៉ូដែល GTX 1070 Ti ។ ក្រាហ្វិកកាតនេះស្ថិតនៅចន្លោះ 1070 និង 1080 ។ ក្រាហ្វិកកាត GTX 1070 Ti ប្រើប្រាស់នូវអង្គគណនា 2432 CUDA Cores, 1607 MHz Base Clock, 1683MHz boost clock, 8Gbps 8GB GDDR5 memory ជាមួយនឹង 256-bit memory bandwidth ។

image

ក្រុមហ៊ុន NVIDIA ប្រកាសថា ក្រាហ្វិកកាត 1070 Ti  នឹងដាក់លក់នៅជុំវិញពិភពលោកនៅថ្ងៃទី 2 ខែវិច្ឆិកាខាងមុខនេះនៅក្នុងតម្លៃ $449 ៕