ព័ត៌មាន

Samsung Galaxy Tab A 8.0 (2017) នឹងមកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី ១ ខែវិច្ឆិកាក្នុងតម្លៃ $229.99

Samsung Galaxy Tab A 8.0 (2017) គឺជាថេប្លេតស៊េរីថ្មីដែលជិតមកដល់ទឹកដីសហរដ្ឋអាមេរិកហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េនេះបញ្ជាក់ថា ថេប្លេតនេះត្រៀមចាប់ផ្តើមចែកចាយនៅលើទីផ្សារហើយចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាខាងមុខនេះ។ លោកអ្នកអាចទិញនៅលើហាងទំនិញអនឡាញរបស់ក្រុមហ៊ុន​ Samsung ដែលមានពីរពណ៌គឺពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។

image

ថេប្លេត Samsung Galaxy Tab A 8.0 (2017) ដាក់លក់នៅក្នុងតម្លៃ $229.99 ។ ថេប្លេតនេះមានអេក្រង់ទំហំ 8 អ៊ីញកម្រិតភាពច្បាស់ 1280 x 800p ប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat និងថាមពលថ្ម 5000mAh ។ ថេប្លេតនេះមានបន្ទះឈីប Snapdragon 425 រ៉េមទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB កាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP សម្រាប់ Selfie ថែមទៀតផង៕