ព័ត៌មាន

ក្នុងរយៈពេល 3 ថ្ងៃ អ្នកប្រើប្រាស់ខកចិត្តពីរដង ជាមួយតម្លៃ iPhone X

ទីបំផុតiPhone X ដែលអ្នកនិយមទូរស័ព្ទស្មាតហ្វូននៅកម្ពុជាមួយចំនួនទន្ទឹងរង់ចាំបានបង្ហាញខ្លួននៅលើទីផ្សារហើយជាមួយនឹងតម្លៃខ្ពស់កប់ពពកពោលគឺជាង 1,800 ដុល្លារសម្រាប់ទំហំ64 GB និងជាង 2,200 ដុល្លារសម្រាប់ទំហំ256 GB នៅថ្ងៃដំបូង។មិនខុសពីការរំពឹងទុកទោះជាiPhone X នៅកម្ពុជាមានតម្លៃខ្ពស់ជ្រុលក៏នៅតែមានអ្នកហ៊ានចំណាយប្រាក់ទិញប្រើដែរ។

 image

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការរអ៊ូរទាំពីតម្លៃរបស់iPhone X ចាប់ផ្តើមកើតមានគ្រប់ទីកន្លែងជាពិសេសនៅលើហ្វេសប៊ុក។ខណៈដែលSamsung Galaxy Note 8 ដែលជាគូប្រជែងរបស់ខ្លួនរក្សាតម្លៃថេរប្រហែល900 ដុល្លារដដែលក្នុងរយៈពេលត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះតម្លៃiPhone X បានធ្លាក់ចុះជិត 500 ដុល្លារជាហេតុធ្វើឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមមានអារម្មណ៍អវិជ្ជមាន។

 image

 ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ ហើយក៏មិនមែនជារឿងចម្លែក ពេកដែរដែលទូរស័ព្ទត្រកូល iPhone ធ្លាក់ថ្លៃជាបន្តបន្ទាប់ក្រោយបង្ហាញវត្តមាន នៅលើទីផ្សារ។ ហេតុនេះ អ្នកប្រើប្រាស់គួរពិចារណាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ ដោយសារតាមការព្យាករណ៍ តម្លៃនេះនឹងបន្តធ្លាក់ចុះទៀត ស្របពេលដែលគ្រឿងបន្លាស់ក៏មានតម្លៃខ្ពស់មិនធម្មតាដែរ។

image