ព័ត៌មាន

ថេប្លេត Samsung Galaxy Tab A2 XL នឹងមានអេក្រង់ទំហំ 10.5-inch display និងបន្ទះឈីប Snapdragon 450

យើងធ្លាប់ឃើញថេប្លេតរបស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះថា Galaxy Tab A2 XL ដែលទើបតែមានការបែកធ្លាយ ហើយនៅថ្ងៃនេះតាមការបញ្ជាក់នៅក្នុងរបាយការណ៍នៃ SamMobile ក៏ទម្លាយនូវលក្ខណៈសម្បត្តិរបស់ថេប្លេតថ្នាក់កណ្តាលផងដែរ។

 image

តាមការបញ្ជាក់របស់ SamMobile ថេប្លេត Galaxy Tab A2 XL គឺជាប្រភេទថ្នាក់កណ្តាលដែលមានអេក្រង់ទំហំ 10.5-inch display កម្រិតភាពច្បាស់ 1920x1200px ថាមពលថ្ម 7,300 mAh បន្ទះឈីប Snapdragon 450 CPU និងរ៉េមទំហំ 3GB ផងដែរ។

image

ថេប្លេតនេះមានម៉េមូរីទំហំ 32GB និងរន្ធដោត microSD slot ។ ថេប្លេតនេះមានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ វាក៏មានការទ្រទ្រង់នូវ 5GHz Wi-Fi ac និង LTE រួមទាំង Bluetooth 4.2 ។ ថេប្លេត Tab A2 XL ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1 ផងដែរ។ ថេប្លេត Samsung Galaxy Tab A2 XL ត្រូវគេរំពឹងថានឹងបង្ហាញខ្លួនជាមួយនឹង Samsung Galaxy Tab S4 នៅថ្ងៃប្រកាសបង្ហាញ Galaxy Note9 នៅថ្ងៃទី 9 ខែសីហាខាងមុខនេះ៕