ព័ត៌មាន

ក្រុមហ៊ុន Samsung បើកការកម្មង់ទិញមុនស្មាតហ្វូន Galaxy Note9 នៅក្នុងសហរដ្ឋអាមេរិកហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញស្មាតហ្វូន Galaxy Note9 នៅថ្ងៃទី ៩ ខែសីហាខាងមុខនេះ។ វាគឺកៀកមែនទែនហើយ ប៉ុន្តែនេះគឺដោយសារតែការលក់របស់ស្មាតហ្វូន Galaxy S9 ទាបជាងការរំពឹងទុក។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េនេះក៏ចាប់ផ្តើមទទួលការកម្មង់ទិញមុនរបស់ស្មាតហ្វូ​ននេះនៅក្នុងសហរដ្ឋអាមេរិកផងដែរ។

 image

ក្រុមហ៊ុន Samsung ជ្រើសរើសក្រុមហ៊ុនចែកចាយចំនួន ៦ នៅក្នុងសហរដ្ឋអាមេរិកគឺក្រុមហ៊ុន Verizon, AT&T, T-Mobile, Sprint, US Cellular និងហាងលក់ Offline Stores របស់ខ្លួន។ ក្រុមហ៊ុន Samsung ក៏ប្រើប្រាស់នូវយុទ្ធសាស្រ្ត Trade-in សម្រាប់ក្រុមហ៊ុនស្មាតហ្វូនចំនួន ៤ គឺ Samsung, Apple, LG និង Google ដែលមានការបញ្ចុះតម្លៃដល់ទៅ $450 ។

 image

Samsung Galaxy Note9 ត្រូវគេរំពឹងថានឹងមានអេក្រង់ទំហំ 6.4” Infinity Displayជាមួយអេក្រង់ AMOLED panel ។ វានឹងដំណើរការនូវបន្ទះឈីប Snapdragon 845 ឬ Exynos 9810 និងរ៉េមទំហំ 6GB ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះដែលមាន aperture f/1.5-f/2.4 ។ វាប្រើប្រាស់នូវ fingerprint scanner នៅក្រោមកាមេរ៉ា និងកាមេរ៉ាខាងមុខទំហំ 8MP ផងដែរ៕