ព័ត៌មាន

ថ្ងៃដាក់លក់ស្មាតហ្វូន OnePlus 6T ដំបូងនៅក្នុងសហរដ្ឋអាមេរិកគឺមានការកើនឡើងខ្ពស់ជាងមុន 86% បើធៀបជាមួយនឹងស្មាតហ្វូន OnePlus 6

នេះគឺជាលើកដំបូងសម្រាប់អ្នកទិញស្មាតហ្វូននៅក្នុងសហរដ្ឋអាមេរិកទៅលើស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន OnePlus ។ ថ្មីៗនេះ​ ក្រុមហ៊ុន​T-Mobile ដាក់លកស្មាតហ្វូន OnePlus 6T ហើយនៅថ្ងៃដំបូងនេះគឺមានការកើនឡើងដល់ទៅ 86% នៅក្នុងសហរដ្ឋអាមេរិកបើធៀបជាមួយនឹងស្មាតហ្វូន OnePlus 6។

image

អ្វីដែលធ្វើឱ្យស្មាតហ្វូន OnePlus 6T នេះលក់ដាច់ខ្លាំងនៅក្នុងសហរដ្ឋអាមេរិកនោះគឺដោយសារតែស្មាតហ្វូននេះប្រើប្រាស់នូវ Band 13 ដែលអនុញ្ញាតឱ្យស្មាតហ្វូននេះទាំងនេះអាចប្រើប្រាស់ជាមួយនឹងបណ្តាញ Verizon បាន។

image

សម្រាប់ T-Mobile ដាក់លក់ផ្តាច់មុខទៅលើស្មាតហ្វូនប្រភេទ Mirror Black version របស់ស្មាតហ្វូន OnePlus 6T ជាមួយរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ស្មាតហ្វូននេះមានតម្លៃ $580 ៕