ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung ត្រៀមបញ្ចេញនូវស្មាតហ្វូន Galaxy M series ជាច្រើនម៉ូដែលទៅកាន់ទីផ្សារ

នៅក្នុងរបាយការណ៍ដែលទម្លាយកាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការកាត់បន្ថយនូវស្មាតហ្វូន Galaxy J, Galaxy On, និង Galaxy C series ហើយត្រៀមបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីដែលហៅថា Galaxy M ។

image

ស្មាតហ្វូន Galaxy M series នេះប្រហែលជា Galaxy M30, M40 ហើយវានឹងប្រើប្រាស់នូវអេក្រង់ LCD Displays ខណៈពេលដែលម៉ូដែលកម្រិតខ្ពស់របស់វាប្រើប្រាស់នូវអេក្រង់ AMOLED display ដែលកំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍនោះ។

សម្រាប់ព័ត៌មានជាច្រើនទៀតអំពីស្មាតហ្វូនទាំងពីរម៉ូដែលនេះក៏បែកធ្លាយនៅលើអនឡាញផងដែរគឺម៉ូដែល SM-M205F និង SM-M305F ។ សម្រាប់ SM-M205F​ នឹងមានទំហំ 32GB និង 64GB ខណៈពេលដែល SM-M305F មានទំហំ 64GB និង 128GB ជាមួយនឹងការទ្រទ្រង់នូវស៊ីមពីរដែលនឹងដាក់លក់នៅតំបន់អាស៊ី និងអ៊ឺរ៉ុប។​