ព័ត៌មាន

បន្ទះឈីប Exynos 7885 ប្រើប្រាស់នៅលើស្មាតហ្វូន Samsung Galaxy M20 បែកធ្លាយនៅលើ Geekbench

 នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy M series របស់ខ្លួនដែលជាការបញ្ជូលគ្នានៃត្រកូល Galaxy J, Galaxy On និង​Galaxy C Series នោះ។ ពេលនេះ ស្មាតហ្វូន Galaxy M20 ក៏បង្ហាញខ្លួននៅលើ Geekbench ។​

image

ស្មាតហ្វូននេះមានលេខកូដ “samsung SM-M205F” ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo បន្ទះឈីប Exynos 7885 processor និងរ៉េមទំហំ 3GB ។ Exynos 7885 គឺជាបន្ទះឈីប 14nm octa-core chipset ជាមួយនឹង 2 Cortex-A73 cores clocked នៅក្នុងល្បឿន 2.2GHz និង 6 Cortex-A53 cores ដែលមានល្បឿន 1.6GHz ។ វាប្រើប្រាស់នូវ Mali-G71 MP2 GPU, Bluetooth 5.0 និងទ្រទ្រង់នូវ LTE Cat. 12 3CA download និង LTE Cat. 13 2CA upload speeds ផងដែរ។

image

ស្មាតហ្វូន Galaxy M20 ទទួលបានពិន្ទុ 1319 points នៅក្នុង single-core test និង 4074 points នៅក្នុង multi-core test ។ សម្រាប់ពិន្ទុនេះគឺស្រដៀងគ្នាទៅនឹងបន្ទះឈីប Snapdragon 636 ដែលប្រើប្រាស់នៅលើស្មាតហ្វូន Redmi Note 5 (Pro), Redmi Note 6 Pro និងNokia 6.1 Plus ៕