ព័ត៌មាន

តិចអត់ដឹងថា ក្រុមហ៊ុន NOKIA MOBILE រៀបចំព្រឹត្តិការណ៍សម្ភោធន៍ស្មាតហ្វូនស៊េរីថ្មីនៅថ្ងៃនេះ

បន្ទាប់ពីការផ្ញើនូវលិខិតអញ្ជើញនៅក្នុងសប្តាហ៍នេះនៅក្នុងប្រទេសឥណ្ឌានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នៅថ្ងៃនេះនឹងរៀបចំនូវព្រឹត្តិការណ៍សម្ភោធន៍ស្មាតហ្វូនស៊េរីថ្មីនៅក្នុងប្រទេសអ៊ីតាលី។ យើងបានដឹងថា​នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើន។

តាមការបញ្ជាក់របស់ Nokioteca.net ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global នៅថ្ងៃទី ៦ ខែមិថុនានេះនៅក្នុងប្រទេសអ៊ីតាលីនឹងប្រកាសបង្ហាញនូវស្មាតហ្វូន Nokia 6.2 និង Nokia 5.2 ។ មុនពេលព្រឹត្តិការណ៍ MWC19នោះ យើងបានលឺពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូន Nokia 6.2 និង Nokia 8.1 Plus ហើយថ្មីៗនេះវាក៏មានការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Nokia X71 នៅក្នុងប្រទេសចិនផងដែរ៕

image

image