ព័ត៌មាន

EMUI 10.0 ចាប់ផ្តើមដំណើរការហើយនៅលើ Huawei P30 និង P30 Pro

នៅថ្ងៃទី ១០​ខែវិច្ឆិកានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើមបញ្ចេញនូវ EMUI 10 registrations សម្រាប់ស្មាតហ្វូន Huawei P30 និង P30 Pro នៅក្នុងប្រទេសចិន ហើយនៅថ្ងៃដដែលនោះក្រុមហ៊ុន Huawei ក៏ធ្វើការបញ្ចេញនូវការអាប់ដេតនេះសម្រាប់ស្មាតហ្វូនទាំងពីរនេះប៉ុន្តែជាប្រភេទ EMUI 10.0 beta និង non-beta សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនត្រកូល Huawei P30 series នេះ។

 image

ស្មាតហ្វូន Huawei P30 និង P30 Pro ដំណើរការនូវ EMUI 9.1 ដែលនឹងទទួលបាននូវការអាប់ដេតនេះជាមួយនឹង EMUI version 10.0.0.166 ខណៈពេលដែលការអាប់ដេតនេះគឺមានទំហំ 5GB ។ ស្មាតហ្វូននេះទាមទារអោយអាប់ដេតទៅកាន់ EMUI 9.1.0.126 ជាមុនសិន។ សម្រាប់ version ចុងក្រោយបំផុតនៃ EMUI នាំយកនូវមុខងារជាច្រើននិងការផ្លាស់ប្តូរជាច្រើនទៀតទៅលើ UI ដែលក្នុងនោះមាន dark mode, magazine-style UI layout, Morandi UI color system និងជាច្រើនទៀត៕

image

image