ហួវៃ Y7p តំលៃទាបត្រឹមតែ 179$ គឺជាស្មាតហ្វូនដំបូងគេបង្អល់នៅក្នុងទីផ្សារកម្ពុជា ដែលមានកាមេរាខ្នាតយក្ស 48MP និងអេក្រង់កាន់តែធំ ប្រជ្រុយកាន់តែតូច ក្រុមហ៊ុនបានអនុញ្ញាតិអោយអតិថិជនធ្វើកាម៉ង់ទុកហើយដើម្បីក្លាយជាអតិថិជនដំបូងទទួលបានស្តុកមុនគេ និងទទួលបានកាដូកាបូបតំលៃ 49$ និងឧបករណ៍បំពងសំលេងឥតខ្សែតំលៃ 29$ សរុបគឺ 78$។
ស្មាតហ្វូនស៊េរីថ្មីក្រោមស្លាកសញ្ញាក្រុមហ៊ុនយក្ស HUAWEI ដែលមានលក្ខណៈពិសេសលើសពីតម្លៃ Huawei Y7p បានបង្ហាញវត្តមានថ្ងៃដំបូងលើទីផ្សារស្មាតហ្វូនប្រទេសកម្ពុជាអតិថិជនអាចទទួលធ្វើការកក់ទុកចាប់ពីថ្ងៃនេះបានហើយ នឹងទទួលយកផលិតផលនៅថ្ងៃទី២៩ ខែកុម្ភៈ នៅតាមបណ្តាហាងដែលជាដៃគូរបស់ក្រុមហ៊ុនហួវៃទាំងអស់ទូទាំងប្រទេស។
ហួវៃ Y7p គឺជាស្មាតហ្វូនដំបូងគេបង្អស់របស់ក្រុមហ៊ុនយក្សហួវៃនៅឆ្នាំ២០២០នេះ តំលៃទាបត្រឹមតែ 179$ ដែលបានបំពាក់ដោយកាមេរ៉ាខ្នាតយក្ស 48 មេហ្គាភិចសែល អេក្រង់កាន់តែធំ ប្រជ្រុយកាន់តែតូច (Punch FullView Display), បង្ហាញរូបភាពច្បាស់ ងាយស្រួលប្រើប្រាស់ខណៈពេលលេងអ៊ីនធើណែត លេងហ្គេម រឺ មើលវីដេអូ, កាមេរ៉ាAIក្រោយ 3គ្រាប់ ទំហំ 48មេហ្គាភិចសែល, 8មេហ្គាភិចសែល, និង 2មេហ្គាភិចសែល ថតរូបច្បាស់មានគុណភាពខ្ពស់គ្រប់ប្លង់ មិនថាប្លង់ពេលយប់ ប្លង់ទូទៅ ប្លង់ទូលាយ ប្លង់ព្រាល, ជាពិសេសស្មាតហ្វូនត្រកូល “Y” ស៊េរីថ្មីនេះដំណើរការកម្មវិធី រឺ ហ្គេមជាច្រើនយ៉ាងរហ័សទាន់ចិត្តដោយបន្ទះឈីបល្បឿនលឿន Kirin 710F ។
ដោយការទន្ទឹងរងចាំស្មាតហ្វូនដែលមានលក្ខណៈពិសេសលើសពីតម្លៃនេះ សំរាប់ពត៌មានបន្ថែមទៅស្មាតហ្វូនម៉ូដែល Y7p សូមចុចមើល៖ https://consumer.huawei.com/kh/phones/y7p/