ព័ត៌មាន

រូបភាព និងលក្ខណៈសម្បត្តិរបស់នាឡិកា Motorola Moto Watch 100 ត្រូវទម្លាយ!

ក្រុមហ៊ុនបច្ចេកវិទ្យា Motorola ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតវ៉ចជាច្រើនម៉ូឌែលនៅក្នុងឆ្នាំនេះ ហើយស្មាតវ៉ចមួយនោះគឺ Moto Watch 100 ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon Wear 4100 និងប្រព័ន្ធប្រតិបត្តិការ Google&#039s Wear OS ។ នៅក្នុងការបែកធ្លាយមុននេះក៏មានការបង្ហាញរូបរាងរបស់នាឡិកា Moto Watch 100 នេះផងដែរ។

image

នាឡិកា Moto Watch 100 នេះមានមុខមូលជាមួយនឹងប៊ូតុង 2 នៅគែមខាងស្តាំ។ បើមើលទៅលើនាឡិកា Moto Watch 100 នេះគឹមានភាពខុសប្លែកពីនាឡិកាផ្សេង។ នាឡិកា Moto Watch 100 នេះមានអេក្រង់ទំហំ 1.3″ LCD 360×360-pixel ថាមពលថ្មទំហំ 355 mAh និងបច្ចេកវិទ្យា Bluetooth 5.0 connectivity ។

image

នាឡិកា Moto Watch 100 នេះមានមុខងារជាច្រើនដូចជាការតាមដានទៅលើការគេង ការវាស់ទៅលើចង្វាក់បេះដូង និងកម្រិតអុកស៊ីសែននៅក្នុងឈាម។ វាក៏មានភ្ជាប់ជាមួយនឹង GPS ផងដែរ។ នាឡិកានេះមានទម្ងន់​29g និងវិមាត្រ 42 x 46 x 11.9 mm។ វាមានតួខ្លួនធ្វើពីអាលុយមីញ៉ូម និង 5ATM ៕