ព័ត៌មាន

ViewSonic Elite XG320U 144Hz 4Kម៉ូនីទ័រលេងហ្គេមជំនាន់ថ្មី រូបរាងទាក់ទាញបំផុត

ក្រុមហ៊ុន ViewSonic ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដែលមានមូលដ្ឋាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេមថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា ViewSonic Elite XG320U ដែលឌីស្សាញឡើងសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម។ ម៉ូនីទ័រលេងហ្គេមនេះមានគែមស្តើង និងភ្លើង RGB Lighting ផងដែរ។ ម៉ូនីទ័រលេងហ្គេមនេះមានអេក្រង់ 32-inch​ Ultra HD 4K ដែលមានកម្រិតភាពច្បាស់ 3840 x 2160 pixels និង refresh rate 144Hz ។

 image

វាមានកម្រិត​ 1ms response rate (MPRT) និង HDMI 2.1 port សម្រាប់ភ្ជាប់ទៅកាន់ PCs និង​ Gaming Consoles ថែមទៀត។ បន្ថែមពីនេះទៀតនោះ ម៉ូនីទ័រនេះមានរន្ធដោត 1x HDMI 2.1 port, 1x HDMI 2.0 port, 1x DisplayPort, 3x USB 3.2 Type-A ports, Micro USB និង 3.5mm audio jack ។ ម៉ូនីទ័រលេងហ្គេមនេះភ្ជាប់ជាមួយនឹង VESA DisplayHDR 600 និង Adobe 99% RGB color ហើយវាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា AMD FreeSync Premium Pro និង PureXP Motion Blue Reduction technologies ផងដែរ៕

image