ក្រុមហ៊ុន Acer កំពុងតែរៀបចំចេញលក់នូវប្រភេទទូរស័ព្ទស្មាតហ្វូន Android នៅក្នុងចក្រភពអង់គ្លេសនៅក្នុងខែក្រោយនេះ។វាជាប្រភេទទូរស័ព្ទស្មាតហ្វូនស៊ីមពីរដែលមានអេក្រង់ទំហំ 3.5 អ៊ីង និង Resolution: 640 x 480 ភិចសែល។
ទូរស័ព្ទប្រភេទ Acer Liquid Z110 Duo មានភ្ជាប់មកជាមួយនូវ Android 2.3.3 Gingerbread និងមានបំពាក់មកជាមួយ MKT 6575 Processor ទំហំ 1GHz អង្គចងចាំទំហំ 512 MB និងមាន memoryក្នុងម៉ាស៊ីនទំហំ 512MB អាចបន្ថែម memory card ទំហំ 4GB ហើយវាមានកាមេរ៉ាទំហំ 3 មេហ្គាភិចសែល មានវិទ្យុ FM, GPS, WiFi និង Bluetooth ទៀតផង។
ចំពោះតម្លៃនៃប្រភេទទូរស័ព្ទ Acer Liquid Z110 Duo ពុំទាន់មានការប្រកាសផ្សព្វផ្សាយនៅឡើយទេ ទោះបីជាវាការពេញនិយមនៅលើបណ្តាប្រទេសអឺរ៉ុបក៏ដោយ។ហើយក៏សូមបញ្ជាក់ផងដែរថា ទូរស័ព្ទប្រភេទខាងលើនេះនឹងមានចេញលក់ក្នុងចក្រភពអង់គ្លេសនាខែក្រោយនេះ៕
ប្រភពៈ geeky gadget
