យើងប្រាកដជាធ្លាប់បានឃើញរូបភាពនៃប្រភេទទូរស័ព្ទ Samsung Galaxy Premier ថ្មីកាលពីប៉ុន្មានថ្ងៃមុននេះទៅហើយ សព្វថ្ងៃនេះប្រភេទទូរស័ព្ទ Samsung Galaxy Premier បានបង្ហាញខ្លួននៅក្នុងក្រុមហ៊ុន NCC របស់តៃវ៉ាន់ក៏ដូចជាបានបង្ហាញនៅក្នុងក្រុមហ៊ុន FCC ផងដែរ។
គួរបញ្ជាក់ផងដែរថាសព្វថ្ងៃនេះក្រុមហ៊ុនមានរូបភាពជាច្រើននៃទូរស័ព្ទ Samsung Galaxy Premier ដែលមើលទៅហាក់ដូចជាមានចំណាប់អារម្មណ៍។
ចំពោះប្រភេទទូរស័ព្ទ Samsung Galaxy Premier មានលក្ខណៈពិសេសៗមួយចំនួនគួរឲ្យកត់សម្គាល់ វារួមមានអេក្រង់ HD Super AMOLED ទំហំ 4.65 អ៊ីងដែលមាន Resolution: 1280 x 720 ភិចសែល។

ទូរស័ព្ទ Samsung Galaxy Premier មានភ្ជាប់មកជាមួយនូវ Android 4.1 Jelly Bean និងមានបំពាក់មកជាមួយនូវ dual core 1.5 GHz TI អង្គចងចាំទំហំ 1GB កាមេរ៉ានៅផ្នែកខាងក្រោយសម្រាប់ថតរូបនិងថតវីដេអូមានទំហំ 8 មេហ្គាភិចសែល។
យើងទាំងអស់គ្នានឹងទទួលបាននូវពត៍មានលម្អិតមួយចំនួនអំពីទូរស័ព្ទ Samsung Galaxy Premier ថាតើវាចេញលក់នៅថ្ងៃណាច្បាស់លាស់? វាមានតម្លៃប៉ុន្មាន? ដូច្នេះក្រុមហ៊ុននឹងធ្វើការប្រកាសផ្សាយឲ្យអស់លោកអ្នកជ្រាបជាក់ជាមិនខាននៅក្នុងរយៈពេលខាងមុខនេះ៕
ប្រភពៈ Geeky gadget
